BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៤៤ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣២ករណី ខណៈអ្នកជំងឺ ២៧៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៧,៦៤៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៧២៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១២,៦៥៨នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៥០៥ករណី៕