ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលថា គ្មានប្រទេសណាមានសិទ្ធិចាត់ចែងលើកម្ពុជាឲ្យអនុវត្តកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសនោះទេ

ភ្នំពេញ៖ ថ្លែងសុន្ទរកថាដើម្បីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព តំណាងសម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនបានចែងអំពីការគ្រប់គ្រងរបស់ប្រទេសដទៃលើកម្ពុជានោះទេ និងថាការអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងដូចម្ដេចគឺជាសិទ្ធិរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីលើកឡើងថា៖ «នៅក្នុងរបាយការណ៍ S25/289 នៅឆ្នាំ១៩៩៣ អនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ ប៊ូត្រូស ប៊ូត្រូសកាលី បានសន្និដ្ឋានថាក្នុងនាមជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសប្រទេសកម្ពុជាមានការទទួលខុសត្រូវមុនបង្អស់ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ ស្ថេរភាព សុខមាលភាព ទៅអនាគតរបស់កម្ពុជាគឺអាស្រ័យទៅលើប្រជាជនកម្ពុជា។ ដោយហេតុនេះជាការច្បាស់ណាស់ហើយដែលថាក្រោយបេសកកម្មអង្គការសហប្រជាជាតិបានបញ្ចប់បញ្ហាថាតើការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសយ៉ាងដូចម្ដេចគឺជាបន្ទុករបស់កម្ពុជា!»

លោក ប្រាក់ សុខុន បានលើកឡើងថា ៣០ឆ្នាំក្រោយពីមានព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស កម្ពុជាបានក្លាយជាប្រទេសមួយដែលស្មើមុខមាត់លើឆាកអន្តរជាតិ មានកំណើនសេដ្ឋកិច្ចរីកចំរើន ហើយកម្ពុជាក៏ប្ដេជ្ញាការពារ តម្លៃ និងឯករាជ្យភាព អធិបតេយ្យ របស់ប្រទេសខ្លួនផងដែរ។

ក្នុងសារអបអរខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drain ថាបារាំងនៅតែគាំទ្រនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជានិច្ចក្នុងគោលបំណងពង្រឹងទំនាក់ទំនងក៏ដូចជាគាំទ្រឲ្យកម្ពុជា មានអធិបតេយ្យជាតិ និងបញ្ចៀសនូវជម្លោះ។ បារាំងក៏បានជូនពរដល់កម្ពុជាឲ្យមានការរីកចម្រើនទៅមុខផងដែរ។

ក្នុងឱកាសនោះផងដែរឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក Mikami Masahiro ក៏បានថ្លែងផងដែរថា កិច្ចព្រមព្រៀងក្រុងប៉ារីសតែម្យ៉ាងមិនអាចបញ្ចប់នូវសង្គ្រាមស៊ីវិលនៅកម្ពុជាបានទេតែមានតែប្រជាជនកម្ពុជាទេទើបអាចបញ្ចប់និងកសាងប្រទេសបានរហូតមកដល់ពេលនេះ។

លោកបន្ថែមថា នីតិរដ្ឋ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដែលជាតម្លៃជាសកលគឺត្រូវធ្វើតាមរបៀបផ្សេងៗគ្នានៃប្រទេសនីមួយៗ ហើយត្រូវការពេលវេលាក្នុងការធ្វើឲ្យសម្រេចបាននូវស្មារតីនេះ។

លោកថា៖ «ខ្ញុំសូមកោតសរសើររាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលបានខិតខំប្រឹងប្រែងការផ្សះផ្សាជាតិក្រោមការដឹកនាំដ៏រឹងមាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី» ។

ប្រធានរាជបណ្ឌិតសភាកម្ពុជាបណ្ឌិត សុខ ទូច កាលពីថ្ងៃទី២២ ខែតុលា បានលើកឡើងថាកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មានតម្លៃជាប្រត្តិសាស្ត្រតែវាបានអស់សពុលភាពហើយតាំងពីឆ្នាំ១៩៩៣ ហើយភារកិច្ចក្នុងការបន្តរក្សាឯករាជ្យ អធិបតេយ្យ និងការដឹកនាំរដ្ឋគឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។

សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងគោលដៅបញ្ចប់សង្គ្រាមក្នុងប្រទេសកម្ពុជា នឹងអនុញ្ញាតឲ្យកងទ័ពអង្គការសហប្រជាជាតិចូលមកថែរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងនេះមានប្រទេសជាហត្ថលេខីចំនួន១៨ ក្នុងនោះក៏មានប្រទេសមហាអំណាចទាំង៥ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក