ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលកម្ពុជានឹងប្រារព្ធខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសនៅថ្ងៃស្អែក

ភ្នំពេញ៖ តំណាងសម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងធ្វើការថ្លែងសុន្ទរកថាមួយនៅថ្ងៃស្អែកដើម្បីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជា ដែលហៅកាត់ថា កិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

តាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែតុលា ពិធីនេះនឹងមានការចូលរួមពីតំណាងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងការិយាល័យអង្គការសហប្រជាជាតិនៅរាជធានីភ្នំពេញ ជាពិសេសក៏មានការថ្លែងសុន្ទរកថាផ្ញើសារអបអរពីរដ្ឋមន្ត្រីកិច្ចការអឺរ៉ុបនិងការបរទេសបារាំង និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ព្រមទាំងឯកអគ្គរាជទូតជប៉ុនតំណាងឱ្យស្ថានទូតទាំងអស់ប្រចាំកម្ពុជា។

សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេសកម្ពុជា នឹងអនុញ្ញាតឲ្យកងទ័ពអង្គការសហប្រជាជាតិចូលមកថែរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងនេះមានប្រទេសជាហត្ថលេខីចំនួន១៩ ក្នុងនោះក៏មានប្រទេសមហាអំណាចទាំង៥ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក