ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចោរគាស់ផ្ទះលួចយកទ្រព្យសម្បត្តិគ្មានសល់នៅប៉ៃលិន បន្ទាប់ពីម្ចាស់ផ្ទះត្រូវថៃចាប់ធ្វើចត្តាឡីស័កពេលឆ្លងដែនទៅធ្វើការ

ខេត្តប៉ៃលិន៖ ចោរចូលគាស់ផ្ទះលួចទ្រព្យសម្បត្តិពលករពីរនាក់ប្ដីប្រពន្ធក្នុងពេលពួកគេត្រូវបានអាជ្ញាធរថៃចាប់ធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃអស់ពេល១៤ថ្ងៃ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានម្ចាស់ផ្ទះឈ្មោះ ស៊្រុន គុន្ធែ ភេទស្រី អាយុ៣៩ឆ្នាំ និងប្តីឈ្មោះ ណុប សេក អាយុ៤២ឆ្នាំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ម្ចាស់ផ្ទះតែងឆ្លងដែនទៅធ្វើការនៅព្រំដែនថៃអស់រយៈពេល២ឆ្នាំមកហើយ តែដោយសារតែពួកគេមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩នៅកន្លែងដែលពួកគេធ្វើការទើបត្រូវបានអាជ្ញាធរថៃដាក់ឱ្យធ្វើចត្តាឡីស័ក។

ម្តាយម្ចាស់ផ្ទះ អ្នកស្រី ត្រោក ខេន អាយុ៥៨ឆ្នាំ ឱ្យដឹងដែរថា ចោរបានលួចគាស់ផ្ទះនឹងប្រមូលសម្ភារៈក្នុងផ្ទះស្ទើអស់ ខណៈកូនរបស់គាត់មិនបានត្រលប់មកពីថៃវិញដោយសារជាប់ធ្វើចត្តាឡីស័កក្នុងប្រទេសនោះ។

អ្នកស្រី ត្រោក ខេន ថាចោរគាស់ផ្ទះទាំងអស់នេះគឺជាអ្នកដែលប្រើប្រាស់គ្រឿងញៀន រស់នៅក្បែរៗ ផ្ទះជនរងគ្រោះ នឹងត្រូវបាននគរបាលចាប់ឃាត់ខ្លួនអស់ហើយខណ:ពួកគេចូលទៅលួចទូរស័ព្ទព្រះសង្ឃក្នុងវត្តកាលពីពេលថ្មីៗនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក