អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

កំពង់ចាម រកឃើញករណីវិជ្ជមានថ្មី ០៤នាក់ទៀត នៅថ្ងៃទី៧ ខែឧសភា

កំពង់ចាម : រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤នាក់ ក្នុងនោះ៖ បុរសជនជាតិខ្មែរឥស្លាម អាយុ ៣៨ឆ្នាំ , បុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ, បុរសជនជាតិខ្មែរអាយុ៦១ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរអាយុ ២១ ឆាំ្ន រស់នៅខេត្តកំពង់ធំ ក្នុងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

រដ្ឋបាលខេត្តកំពង់ចាម បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋក្នុងស្រុកទាំងពីរនេះមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក