ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលគ្រោងចំណាយថវិការជាតិសម្រាប់ឆ្នាំ២០២២មានចំនួនជាង ៨ពាន់លានដុល្លារ កើនឡើងប្រមាណ៨,៤%

ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងចំណាយថវិការជាតិសរុបចំនួនជិត ៣៥លានលានរៀល (៣៤ ៧០៨ ៦៣០លានរៀល) ដែលស្មើនឹងប្រមាណ ៨ ៦៧៧ លានដុល្លារ កើនលើសការចំណាយឆ្នាំមុនប្រមាណ៨,៤ភាគរយ។

ការចំណាយកើនឡើងនេះដោយសារការបន្ថែមនូវខ្ទង់ចំណាយបន្ថែមថ្មីទៀតដែលមានដូចជា ការគាំទ្រដល់ការរៀបចំដំណើរការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននៅឆ្នាំក្រោយ ការគាំទ្រដល់ការថែទាំសុខមាលភាពរបស់កម្មករ និងការចំណាយទប់ទល់ក៏ដូចជាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ចំពោះទំហំចំណាយវិញ ក្នុងឆ្នាំ២០២២យើងឃើញថារដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិការច្រើនជាងគេទៅឱ្យក្រសួងអប់រំដែលមានតម្លៃប្រមាណជាង ៨៤៥លានដុល្លារ ក្រសួងសុខាភិបាលជាង ៧២២លានដុល្លារ ក្រសួងការពារជាតិជាង ១៣២លានដុល្លារ និងក្រសួងសាធារណៈការជាង ១៣២លានផងដែរ។

គម្រោងថវិការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងឆ្នាំ២០២២ មានចំនួនប្រមាណ ៣១៥លានដុល្លារ មានការកើនឡើងជិត ២០ភាគរយបើធៀបនឹងឆ្នាំចាស់។

ក្រោមការចំណាយនេះក្រសួងសេដ្ឋកិច្ចបានចាត់ទុកថានឹងធ្វើឱ្យរដ្ឋាភិបាលមានសមត្ថភាពឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាទាំងក្នុងនិងក្រៅប្រទេសដើម្បីការពារអាយុជីវិត និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ ព្រមទាំងស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ក្រសួងសេដ្ឋកិច្ចបានលើកឡើងថា៖ «ថវិកាសម្រាប់បន្តការប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរបស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីបន្តប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ» ។

សេចក្ដីព្រាងច្បាប់ស្ពីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចអនុម័តកាលពីព្រឹកមិញក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន។ ក្រោយពីអនុម័តដោយគណៈរដ្ឋមន្ត្រីរួចសេចក្ដីព្រាងនេះនឹងត្រូវបញ្ជូនទៅកាន់សភាពិនិត្យនិងអនុម័ត មុននិងត្រូវព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក