អន្តរជាតិ : Floyd Mayweather ត្រៀមខ្លួនយកចំណូលដ៏សែនច្រើនបន្ទាប់ពីការសន្និដ្ឋាន Floyd នឹងទទួលបានទឹកប្រាក់១០០លានដុល្លារក្នុងការប្រកួតជាមួយ Logan Paul។
អ្នកប្រដាល់អាមេរិកមិនដែលចាញ់ Floyd Mayweather បានប្រកាសប្រកួតបែបមិត្តភាពជាមួយតារាយូធូប Paul ដែលគ្រោងរៀបចំនៅថ្ងៃទី៦ ខែមិថុនា ពេលដែលសាកសួរអំពីការទិញសិទ្ធិទស្សនា Floyd បានប្រាប់ថា គេអាចទទួលបាន៣៥លានដុល្លារក្នុងការវាយជាមួយអ្នកប្រដាល់សកលអាជីពផ្សេងៗ។ប៉ុន្តែការប្រកួតបែបមិត្តភាពក្រៅផ្លូវការដូចនេះ គេអាចទទួលបានលើសនេះ៦៥លានដុល្លារបន្ថែម។ នេះមានន័យថា គម្រោងវាយជាមួយ Paul គេនឹងទទួលបានលុយដល់១០០លានដុល្លារ
Floyd Mayweather បន្តទៀតថាខ្ញុំនៅតែចង់ចេញប្រកួតដើម្បីជាការកម្សាន្តហើយការប្រកួត៦ទឹកគឺវាល្អមើលជាង ហើយអ្នកទស្សនាចូលចិត្តប្រកួតបែបនេះ។ តើយើងចង់ទទួលបាន៣៥លានដុល្លារសម្រាប់ប្រកួត១២ទឹក ឬ១០០លានដុល្លារត្រឹមតែ៦ទឹក វាខុសគ្នាច្រើនណាស់"។ សម្ដី Floyd៕