ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នូវែលហ្សេឡង់ ដាក់គោលដៅចាក់វ៉ាក់សាំងឱ្យបាន ៩០% ដើម្បីបើកប្រទេសឡើងវិញ

នូវែលហ្សេឡង់៖ លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីនៃប្រទេសនូវែលហ្សេឡង់បានបើកបង្ហាញពីផែនការនៃការបើកដំណើរការប្រទេសឡើងវិញ និងងើបចេញពីការបិទខ្ទប់ បើទោះបីជាការរាតត្បាតនៃវីរុសកូវីដ-១៩​ បំលែងខ្លួនថ្មីប្រភេទដែលតា (Delta) នៅតែជាបញ្ហាចោទយ៉ាងណាក៏ដោយ។ កូនសោរនៃការបើកដំណើរការប្រទេសឡើងវិញនេះ​ នូវែលហ្សេឡង់​ គ្រោងនឹងបំបុកយុទ្ធនាការវ៉ាក់សាំងទៅលើប្រជាជនឱ្យបាន ៩០ភាគរយនៃផែនការសរុប។

លោកស្រី Ardern បាននិយាយថា គោលដៅរបស់លោកស្រីក្នុងនាមជានាយករដ្ឋមន្ត្រី និងក្នុងនាមថ្នាក់ដឹកនាំរដ្ឋាភិបាល លោកស្រូបានផ្លាស់ប្តូរគោលដៅពីការលុបបំបាត់ និងកាត់ផ្តាច់ទាំងស្រុងនូវចង្វាក់ចំលងកូវីដ ១៩ មកជាកាត់បន្ថយការរីករាលដាលនៅក្នុងសហគមន៍ឱ្យបានទាបបំផុតដោយបង្កើនការចាក់វ៉ាក់សាំងឱ្យបានគ្រប់គោលដៅដែលបានគ្រោងទុក។ លោកស្រីបន្ថែមទៀតថា បន្ទាប់ពីការចាក់វ៉ាក់សាំងបានគ្រប់ភាគរយរបស់រដ្ឋ នូវែលហ្សេឡង់មិនមែនជាប្រទេសដែលតំរូវឱ្យប្រជាជននៅតែក្នុងផ្ទះ ឬក៏តំរូវឱ្យបិទអាជីវកម្មនានានោះទេ ពោលគឺសេដ្ឋកិច្ច និងជីវភាពសង្គមនឹងត្រឡប់មករកសភាពដើមក្នុងពេលឆាប់ៗខាងមុខនេះ។

មកដល់បច្ចុប្បន្ននេះ នូវែលហ្សេឡង់បានចាក់វ៉ាក់សាំងលើប្រជាជនចំនួនជាង ៣,៦លាននាក់ ដែលស្មើនឹងជាង ៧០ភាគរយនៃចំនួនប្រជាជនសរុបរួចរាល់ហើយ ខណៈក្នុងនោះមានប្រជាជនចំនួនជាង ២,៨លាននាក់បានទទូលវ៉ាក់សាំងចំនួន ២ដូសរួចរាល់ផងដែរ។ 

កន្លងមក នូវែលហ្សេឡង់បានគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ក្នុងប្រទេសបានយ៉ាងល្អ ដោយប្រទេសដែនកោះមានប្រជាជនប្រហែលជា ៤,៨លាននាក់នេះ មានអត្រាអ្នកឆ្លងត្រឹមតែជាង ៥,៤០០ករណីប៉ុណ្ណោះ ខណៈអ្នកស្លាប់មានត្រឹម ២៨នាក់ ចាប់តាំងពីការផ្ទុះឡើងដំបូងនៃវីរុសកូវីដ-១៩ នាខែមីនា ឆ្នាំ២០២០។​ នាយករដ្ឋមន្រ្តីស្រ្តីដដែលបានលើកទឹកចិត្តដល់ប្រជាជនគ្រប់គ្នាឱ្យរួសរាន់ទៅទទួលវ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋជាង ២លាននាក់ដែលរស់នៅរដ្ឋធានី Auckland ដោយលោកស្រីបានបញ្ជាក់ថា ប្រសិនបើយើងចង់ឱ្យគ្រប់យ៉ាងត្រឡប់មករកស្ថានភាពល្អប្រសើរ ទាំងអស់គ្នាគប្បីចូលរួមទាំងអស់គ្នាជាមួយរដ្ឋាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក