ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សភានឹងបើកប្រជុំពេញអង្គអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញតម្រូវឱ្យថ្នាក់ដឹកនាំមាន«សញ្ជាតិតែមួយ»នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានកំណត់យកថ្ងៃច័ន្ទសប្ដាហ៍ក្រោយដើម្បីប្រជុំអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញដែលតម្រូវឱ្យថ្នាក់ដឹកនាំកំពូលមានសញ្ញជាតិខ្មែរតែមួយ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែតុលា នេះរដ្ឋសភាជាតិនឹងបន្តសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃច័ន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទីព្រឹកដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន៣ និងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តបន្ថែមសមាជិករាជរដ្ឋាភិបាលម្នាក់ ក្នុងនោះក៏មានសេចក្ដីព្រាងរដ្ឋធម្មនុញ្ញតម្រូវឲ្យថ្នាក់ដឹកនាំកំពូលមាន«សញ្ជាតិខ្មែរតែមួយ»ផងដែរ។

សេចក្ដីព្រាងរដ្ឋធម្មនុញ្ញតម្រូវឱ្យថ្នាក់ដឹកនាំនៃស្ថាប័នកំពូលចំនួន៤ ដែលមានដូចជា ប្រធានព្រឹទ្ធិសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ញាតិខ្មែរតែមួយ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តរួចកាលពីថ្ងៃទី៨ ខែតុលា និងត្រូវបានបញ្ជូនទៅរដ្ឋសភាត្រួតពិនិត្យនៅថ្ងៃទី១១ ខែតុលាកន្លងទៅ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះថាសម្ដេចនឹងចូលរួមកិច្ចប្រជុំសភានៅថ្ងៃច័ន្ទដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មីនេះផងដែរ។

សម្ដេចតេជោមានប្រសាសន៍ថា៖ «ខ្ញុំនឹងទៅចូលប្រជុំសភា។ ព្រោះថ្ងៃ២៥ហ្នឹងសភាប្រជុំ ខ្ញុំទៅទាំងអនុម័តវិសោធនកម្មរដ្ឋធមនុញ្ញ និងបោះឆ្នោតជ្រើសរើសសមាជិកអញ្ចឹងទេខ្ញុំនឹងទៅកាន់សភា» ។

សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី ៨២ថ្មី ១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក៏ដូចជាដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក