ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តំណាងស្រ្តីអាហ្វហ្គានីស្ថានមួយក្រុម អំពាវនាវកុំឱ្យមានការទទួលស្គាល់ក្រុមតាលីបង់នៅ UN

អន្តរជាតិ៖ ក្រុមស្ត្រីអាហ្វហ្គានីស្ថានមួយក្រុម​បានជំរុញឱ្យស្ថាប័នអន្តរជាតិ រារាំងក្រុមតាលីបង់មិនឱ្យទទួលបានអាសនៈនៅអង្គការសហប្រជាជាតិ និងស្នើឱ្យ UN កោះអញ្ជើញអ្នកតំណាងដ៏សមស្របផ្សេងទៀតសម្រាប់អាហ្វហ្គានីស្ថាន ក្នុងឱកាសដែលក្រុមស្រ្តីទាំងនោះធ្វើដំណើរទៅកាន់ទីស្នាក់ការធំនៃអង្គការសហប្រជាជាតិស្ថិតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

អតីតអ្នកនយោបាយស្រ្តី និងជាអ្នកចរចាសន្តិភាពអាហ្វហ្គានីស្ថាន លោកស្រី Fawzia Koofi បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅទីស្នាក់ការនៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា វាជារឿងងាយបំផុតសំរាប់ UN ដែលត្រូវផ្តល់អាសនៈនៅអង្គការសហប្រជាជាតិនេះ ទៅឱ្យភាគីណាមួយ ឬបុគ្គលណាម្នាក់ដែលសមស្រប ជាអ្នកដែលគោរព និងផ្តល់តម្លៃឱ្យមនុស្សគ្រប់ៗគ្នាស្មើគ្នា។

ក្នុងដំណើរទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិរបស់លោកស្រី Fawzia Koofi ជាអតីតអ្នកនយោបាយស្រ្តីអាហ្វហ្គានីស្ថាននេះ គេក៏សង្កេតឃើញវត្តមានស្រ្តីដែលជាអតីតអ្នកនយោបាយមួយរូប​​ទៀតគឺលោកស្រី Naheed Fareed និងស្រ្តីមានឥទ្ធិពលផ្សេងទៀតរួមមានអតីតមន្រ្តីការបរទេស Asila Wardak និងអ្នកសារព័ត៌មានស្រ្តី Anisa Shaheed។

លោកស្រី Naheed Fareed ជាអ្នកនយោបាយមួយរូបបានមានប្រសាសន៍ថា៖ "ពេលដែលក្រុមតាលីបង់បានចូលមកកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានដំបូង ពួកគេបានសន្យាផ្តល់នូវសិទ្ធសេរីភាពស្មើគ្នា ជាពិសេសចំពោះស្រ្តី ទៅលើកិច្ចការងារប្រចាំថ្ងៃរបស់ពួកគេ ក៏ដូចជាអនុញ្ញាតឱ្យស្រ្តីអាចទៅសាលារៀនបាន ប៉ុន្តែជាក់ស្តែងពួកគេមិនបានធ្វើតាមសន្យានេះឡើយ"។

ចាប់តាំងពីការដណ្តើមអំណាចដោយជោគជ័យនៅពាក់កណ្តាលខែសីហាមក មេដឹកនាំក្រុមតាលីបង់បានប្តេជ្ញាគោរពសិទ្ធិស្ត្រីដោយអនុលោមតាមច្បាប់ Sharia ឬច្បាប់អ៊ីស្លាម​ ប៉ុន្តែឆ្លងកាត់តាមបទពិសោធន៍កន្លងមក ក្រោមការដឹកនាំរបស់ក្រុមតាលីបង់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ស្ត្រីមិនអាចបំពេញកិច្ចការងារទូទៅបានទេ ហើយក្មេងស្រី និងយុវតីគ្មានសិទ្ធិទៅសាលារៀនឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ស្រ្តីទាំងអស់តំរូវឱ្យស្លៀកសំលៀកបំពាក់បិទបាំងរាងកាយ និងមុខឱ្យជិត ជាពិសេសរាល់ពេលចេញក្រៅផ្ទះតំរូវឱ្យមានមនុស្សប្រុសដែលជាសាច់ញាតិទៅតាមជាមួយជាប់ជានិច្ច។

អង្គការសហប្រជាជាតិកំពុងពិចារណាលើពាក្យបណ្តឹងរបស់គូប្រជែង ថាតើអ្នកណាគួរតំណាងឱ្យអាហ្វហ្គានីស្ថាននៅក្នុងអាសនៈតំណាងរបស់អង្គការសហប្រជាជាតិ។ ក្រុមតាលីបង់បានតែងតាំងអ្នកនាំពាក្យដែលមានមូលដ្ឋាននៅទីក្រុងដូហារបស់ពួកគេគឺលោក Suhail Shaheen ជាអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ ខណៈលោក Ghulam Isaczai ប្រេសិតពិសេសនៅអង្គការសហប្រជាជាតិដែលតំណាងឱ្យរដ្ឋាភិបាលដែលត្រូវបានទម្លាក់ដោយក្រុមតាលីបង់ កំពុងអំពាវនាវស្វែងរកការគាំទ្រដើម្បីជាតំណាងរបស់អាហ្វហ្គានីស្ថាននៅក្នុងអង្គការសហប្រជាជាតិដដែល។ ចំពោះការសម្រេចជ្រើសរើសតំណាងថ្មីនៃអាហ្វហ្គានីស្ថានត្រូវបានគេរំពឹងថានឹងត្រូវប្រជុំសម្រេចដោយសមាជិកនៃមហាសន្និបាតអង្គការសហប្រជាជាតិឆាប់ៗនេះ៕



លោក Suhail Shaheen

លោក Ghulam Isaczai


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក