ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងសុខាភិបាលបញ្ឈប់ការធ្វើតេស្តរកជំងឺកូវីដ-១៩ លើសាកសព

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចបញ្ឈប់ការធ្វើតេស្តរកមេរោគកូវីដ-១៩ លើសពដែលមិនមែនជាអ្នកជំងឺកូវីដ-១៩ ដែលស្លាប់ដោយមូលហេតុផ្សេងៗ។

ក្នុងគោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យនិងផ្ទះប្រកបដោយសុវត្ថិភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថាដោយសារតែកម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ជាង ៨៥ភាគរយនៃប្រជាជនសរុប។ ដូច្នេះចាប់ពីពេលនេះទៅអ្នកជំងឺដែលស្លាប់ដោយជម្ងឺឬមូលហេតុផ្សេងៗនៅតាមផ្ទះឬមន្ទីរពេទ្យនឹងមិនតម្រូវឲ្យធ្វើតេស្តរកមេរោគកូវីដ-១៩ទៀតទេ និងអនុញ្ញាតឲ្យធ្វើពិធីបុណ្យសពតាមប្រពៃណីសាសនាផងដែរ តែត្រូវអនុវត្តតាមវិធានការសុខាភិបាលបានណែនាំ។

គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលលើវិធានការបង្ការការឆ្លងមេរោគ តាមរយៈការលាងសម្អាត សំលាប់មេរោគ និងពាក់ឧបករណ៍ការពារខ្លួននៅពេលដែលប៉ះពាល់សព សម្អាតសព និងលើកសាកសព។ ត្រូវតែរៀបចំឱ្យបានសមរម្យតាមទំនៀមទម្លាប់ប្រពៃណីនឹងធ្វើយ៉ាងណាកាត់បន្ថយហានិភ័យនៃការចម្លងរយៈការរុំសាកសព នឹងដាក់សាកសពបិទនៅក្នុងមឈូសដែលបិទជិតល្អ។

ត្រូវតែសម្អាតបរិស្ថាននិងរក្សាអនាម័យនៅក្នុងគេហដ្ឋាន កន្លែងរក្សាសព ទីបូជាសព ឬបញ្ចុះសព និងទីតាំងជុំវិញឲ្យបានល្អដោយមានការសម្អាត បាញ់ថ្នាំសម្លាប់មេរោគជាដើម។

ក្រសួងសុខាភិបាលនៅតែរំលឹកឲ្យឪស្សាហ៍លាងដៃនឹងសាប៊ូ ពាក់ម៉ាស ពាក់វ៉ែនតាការពារ ស្រោមដៃ ជៀសវាងប៉ះពាល់នូវសារធាតុរាវដែលចេញពីខ្លួនសាកសព។ ត្រូវលាងសំអាតរថយន្ត និងមធ្យោបាយធ្វើដំណើរទាំងក្នុង និងក្រៅ ដោយប្រើទឹកសម្លាប់មេរោគនៅពេលដែលដឹកជញ្ជូនរួចម្ដងៗ។

បើតាមក្រសួងសុខាភិបាលគោលដៅណែនាំនេះគឺដាក់ឲ្យអនុវត្តសម្រាប់បុគ្គលិកពេទ្យ ក្រុមគ្រួសារសព អាចារ្យវត្ត ព្រះសង្ឃ អ្នកកាន់សាសនាផ្សេងទៀត ក្រុមអ្នកបូជាសព ឬអ្នកបញ្ចុះសព ប្រជាជនទាំងអស់ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ប្រើប្រាស់ក្នុងការគ្រប់គ្រងនិងចាត់ចែងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យនិងផ្ទះប្រកបដោយសុវត្ថិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក