ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលបញ្ឈប់ការធ្វើសំណាករកជំងឺកូវីដ-១៩ លើសាច់បង្កកនាំចូលពីប្រទេសឥណ្ឌា

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩ ពាក់ព័ន្ធនឹងការនាំចូលទំនិញមានហានិភ័យខ្ពស់ បានសម្រេចដកចេញការតម្រូវឲ្យយកសំណាកជំងឺកូវីដ-១៩ លើសាច់បង្កកនាំចូលពីប្រទេសឥណ្ឌាបន្ទាប់ពីបើកកិច្ចប្រជុំមួយនៅថ្ងៃនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២១ ខែតុលានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករនិងស្ថាប័នពាក់ព័ន្ធនៅក្នុងគណៈកម្មការចំពោះកិច្ចបានលើកឡើងថា ដោយសារតែមានការថយចុះនៃជំងឺ កូវីដ-១៩នៅក្នុងប្រទេសឥណ្ឌាដែលធ្វើឲ្យហានិភ័យនៃវត្តមានវីរុសកូវីដ-១៩ លើសាច់បង្កកនាំចូលមកកម្ពុជាក៏ថយចុះដូចគ្នា។ គណៈកម្មការបានសំរេចដកចេញការតម្រូវឲ្យយកសំណាករកជំងឺកូវីដ-១៩ លើសាច់នាំចូលពីឥណ្ឌាតែតម្រូវឲ្យឥណ្ឌាធ្វើតេស្តនិងចេញវិញ្ញាបនប័ត្របញ្ជាក់ថាសាច់ដែលបង្កទាំងនោះគ្មានជំងឺកូវីដ-១៩វិញ ចាប់ពីថ្ងៃទី២៥ ខែតុលា តទៅ។

គណៈកម្មការក៏បានឲ្យដឹងទៀតថាក្នុងករណីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាប្រកាន់តែធូរស្រាលនោះ វិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ លើសាច់បង្កកនឹងត្រូវដកវិញទាំងស្រុងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

កាលពីចុងខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរកម្ពុជាបាននៅធ្វើតែរកឃើញវីរុសកូវីដ-១៩ នៅលើសាច់បង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន៣កុងតឺន័រក្នុងចំណោមសាច់ដែលនាំចូលសរុប១៥០កុងតឺន័រ។ បន្ទាប់ពីរកឃើញមានវីរុសកូវីដ-១៩ រដ្ឋាភិបាលបានបញ្ជាឲ្យដុតបំផ្លាញសាច់ទាំង៣កុងតឺន័រនោះចោលផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក