ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ម្ចាស់ការ៉ាស់សាំង PTT ក្នុងខណ្ឌដង្កោបាញ់សម្លាប់ខ្លួនព្រោះវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ

ភ្នំពេញ៖ ម្ចាស់ការ៉ាស់សាំងPTT នៅផ្លូវបេតុងព្រៃស ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួននៅក្នុងស្ថានីយសាំង ខណៈអាជ្ញាធរថាជាការធ្វើអត្តឃាតសម្លាប់ខ្លួនឯង។

យោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ម្ចាស់ការ៉ាស់សាំងឈ្មោះ ឡី សុក្រឹត អាយុ៣៤ឆ្នាំ ត្រូវបានរកឃើញ ស្លាប់នៅព្រឹកម៉ោង៧និង១៥នាទី ថ្ងៃទី២១ ខែតុលានេះ ដោយមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង ក្នុងបន្ទប់ទឹកការ៉ាសសាំងរបស់ខ្លួនដែលមានទីតាំងនៅផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អគ្គស្នងការនគរបាលជាតិបានដកស្រង់ការលើកឡើងរបស់អធិការនគរបាលខណ្ឌដង្កោលោក ជឹម ស៊ីថា ថាមុនពេលកើតហេតុកន្លងមកជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ លុះព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដើរកមេមិនឃើញព្រោះណាត់គ្នាត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយ ដោយមានសង្ស័យក៏ហៅគ្នាយកសោរចាក់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយដោយមានឈាមផ្នែកក្បាល រួចក៏ឆោឡោ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុៈ អាវុធខ្លី១ដើមម៉ាកZORAKI 2914-T បង់១មានគ្រាប់ក្នុងបង់៦គ្រាប់ ក្នុងកាណុង១គ្រាប់ សំបកកាទុស១ និងបាល់គ្រាប់១។

យោងតាមការសន្និដ្ឋានវាយតម្លៃ ការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ របស់កម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួន និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក