ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋជាង១០០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកបន្តឡើងជន់លិចក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ពលរដ្ឋចំនួន១១៦គ្រួសារត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាពកាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ខណៈក្រុងប៉ោយប៉ែតទទួលរងគ្រោះដោយសារទឹកជំនន់ជាលើកទី២។

យោងតាមរបាយការណ៍រដ្ឋបាលក្រុងប៉ោយប៉ែតឲ្យដឹងថា ដោយសារភ្លៀងនៅតែបន្តធ្លាក់បូករួមជាមួយនឹងការបើកទឹកទម្លាក់ចេញពីអាងក្នុងប្រទេសថៃបានធ្វើឱ្យក្រុងប៉ោយប៉ែតរងការជន់លិចឡើងវិញជាពិសេសតាមបណ្តោយមាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងនោះមានចំនួន០២សង្កាត់ កំពុងរងការជន់លិច និងកំពុងជម្លៀសពលរដ្ឋមកទីទួលសុវត្ថិភាព។

អាជ្ញាធរបានឱ្យដឹងថា នៅសង្កាត់ប៉ោយប៉ែត ពលរដ្ឋដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន២កន្លែង នៅទីទួលសាលាកូរ៉េមាន ៤៩គ្រួសារ និងវត្តបាលិលេយ្យ ២៩គ្រួសារ។ ចំណែកសង្កាត់ផ្សារកណ្តាលពលរដ្ឋដែលត្រូវបានជម្លៀសមករកទីទួលសុវត្ថភាពចំនួន ២កន្លែងនៅទីទួលបុរីខេអិន មាន២៧គ្រួសារ និងទីទួលគោកស្បែងមានចំនួន ១១គ្រួសារ។

អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល មានប្រសាសន៍ថាប្រាប់ EAC News កាលពីម្សិលមិញថានេះទឹកជំនន់នេះបានកើតឡើងភ្លាមៗក្រោយពីភ្លៀងបន្តធ្លាក់ជាប់ថ្ងៃគ្នា ហើយប្រទេសថៃបានបើកទំនប់បង្ហូរ។

អភិបាលខេត្តបន្ទាយជ័យលោក អ៊ុំ រាត្រី អំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នលើទឹកជំនន់លើកទី២នេះ ដោយត្រូវអនុវត្តវិធានការអនាម័យ ត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិសជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក