ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អូស្ត្រាលីចាប់ផ្ដើមបើកព្រំដែនឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២១

អន្តរជាតិ៖ ប្រទេសអូស្ត្រាលីគ្រោងបើកព្រំដែនអន្តរជាតិឡើងវិញចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅនិងតម្រូវឱ្យអ្នកដំណើរដែលចូលអូស្ត្រាលីទាំងអស់បង្ហាញនូវប័ណ្ណវ៉ាក់សាំងផងដែរ។

វិញ្ញាបនបត្រចាក់វ៉ាក់សាំងទាំងនោះត្រូវចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬភ្នាក់ងារដែលមានការទទួលស្គាល់ពីប្រទេសនោះដោយធ្វើជាភាសាអង់គ្លេស ឬអមដោយលិខិតបកប្រែភាសាអង់គ្លេសមានការបញ្ជាក់ត្រឹមត្រូវ។ ចំពោះខ្លឹមសារនៃវិញ្ញាបនបត្របញ្ជាក់ត្រូវបង្ហាញនូវឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬលេខប៉ាស្ព័រ ប្រភេទវ៉ាក់សាំងដែលបានចាក់ជាមួយនឹងថ្ងៃចាក់វ៉ាក់សាំងផងដែរ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលីបានឱ្យដឹងថា អ្នកដំណើរចូលអូស្រា្ដលីអាចយកតាមខ្លួននូវវិញ្ញាបនបត្រដែលជាក្រដាស ឬជាប្រភេទឌីជីថលក៏បាន។ ស្ថានទូតក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសអូស្រ្តាលីទទូលស្គាល់លើវ៉ាក់សាំងចំនួន៥ ដែលមានដូចជា AstraZenaca, Pfizer, Moderna, Sinovac និង Janssen-Cilag។

បើតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលី ចំពោះវ៉ាក់សាំងដែលពុំមានឈ្មោះខាងលើរដ្ឋាភិបាលអូស្ត្រាលីកំពុងពិចារណា និងជូនដំណឹងពីការសម្រេចនៅពេលក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក