វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនមនុស្ស៤នាក់ដែលតែងតែគប់កញ្ចក់ឡានអ្នកដំណើរនាពេលយប់

បាត់ដំបង៖ ជនសង្ស័យគប់កញ្ចក់ឡានអ្នកដំណើរនាពេលយប់ចំនួន៤នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបង្ក្រាបឃាត់ខ្លួនបានកាលពីម្សិលមិញ។

អធិការនគរបាលស្រុកថ្មគោល លោកវរសេនីយ៍ទោ សេង លុច បានឱ្យដឹងថា មនុស្សចំនួន៤នាក់នេះមានឈ្មោះ ឡា សុជាតិ ភេទប្រុស អាយុ២០ឆ្នាំ ឈ្មោះ សុវណ្ណ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ឈ្មោះ ជួន សុខសាន្ត ភេទប្រុស អាយុ១៦ឆ្នាំ និង ឈ្មោះ ចាន់ សុជា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ពួកគេទាំង៤តែងតែធ្វើសកម្មភាពគប់កញ្ចក់ឡានអ្នកដំណើរ ជាពិសេសឡានធុនធំដែលធ្វើដំណើរកាត់ភូមិរបស់គេនាពេលយប់។

បើតាមលោក សេង លុច ជនបង្កបានសារភាពថាពួកគេពិតជាបានគប់កញ្ចក់រថយន្តពិតប្រាកដមែនដោយសាររថយន្តទាំងនោះបើកភ្លើងហ្វារចាំងភ្នែកពួកគេ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក