ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរឬបរទេសនៅកម្ពុជានឹងទទួលបានការការពារដោយច្បាប់ថ្មី

ភ្នំពេញ៖ ច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅ។ ច្បាប់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាមាន ១១ជំពូកនិង៤២មាត្រា ដែលបានធានានិងការពារវិនិយោគិនពីការផ្ដល់សំណងប្រសិនជារងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ ឬកលិយុគស៊ីវិល ឬការដាក់ប្រទេសក្នុងភាពអាសន្ន ច្បាប់នេះក៏ធានាមិនឱ្យមានការរំលោភបំពានដោយរដ្ឋទៅលើទ្រព្យសម្បត្តិរបស់វិនិយោគិន និងមិនត្រូវធ្វើការដកយកគម្រោងដែលវិនិយោគិនទទួលបានការអនុម័តឡើយ។

ច្បាប់នេះក៏អនុញ្ញាតឱ្យុអ្នកវិនិយោគអាចទិញ និងបង្វិលរូបិយបណ្ណទៅបរទេសបានដោយសេរី និងធានានូវកម្មសិទ្ធិបញ្ញារបស់វិនិយោគិនឱ្យបានម៉ឺងម៉ាត់ផងដែរ។

វិនិយោគិនដែលមកវិនិយោគនៅកម្ពុជានឹងត្រូវអនុញ្ញាតឱ្យទទួលបានការស្នាក់នៅបណ្ដោះអាសន្នរយៈពេលវែងសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារក្នុងអំឡុងនៃគម្រោងរបស់ខ្លួនមានប្រតិបត្តិការ និងទទួលបានសិទ្ធិសុំបណ្ណការងារនិងសៀវភៅការងារសម្រាប់ខ្លួនឯងនិងសម្រាប់និយោជិតបរទេសរបស់ខ្លួន។

ក្រៅពីការការពារទាំងនេះ ច្បាប់នេះក៏បានលើកទឹកចិត្តអ្នកវិនិយោគជាមួយការលើកលែងពន្ធដារ និងពន្ធគយទាំងស្រុង ឬមួយផ្នែកណាមួយផងដែរ។

ច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាត្រូវបាន សម្ដេចតេជោ ហ៊ុន សែន បង្ហើបក្នុងពិធីមួយកាលពីខែធ្នូ ឆ្នាំ២០១៩ ដោយថាច្បាប់នេះនឹងក្លាយជាមូលដ្ឋានគតិយុត្តិ បើកចំហ មានតម្លាភាព ប្រសិទ្ធភាព និងភាពស្មើគ្នាក្នុងការវិនិយោគនៅកម្ពុជា ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិន ក៏ដូចជាផ្ដល់នូវប្រយោជន៍ដល់ប្រទេសកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក