ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មួយឃ្លាដ៏មានអត្ថន័យពី Cristiano Ronaldo ក្រោយឈ្នះ Atalanta

អឺរ៉ុប៖ ម្នាក់មួយគ្រាប់ពី Marcus Rashford, Harry Maguire និង Cristiano Ronaldo បានជួយឱ្យក្រុមម្ចាស់ផ្ទះ Manchester United វាយបកពីក្រោយវិញយ៉ាងតានតឹង ក្នុងជំនួបសប្តាហ៍ទី៣ ពាន UEFA Champions League យប់មិញ បន្ទាប់ពីក្រុមភ្ញៀវ Atalanta នាំមុខមុន ២-០ ក្រោយចប់វគ្គទី១។

ការ​ប្រកួតនៅទឹកដី Old Trafford នេះ ក្រុមភ្ញៀវ Atalanta បានបើកការនាំមុខមុន ២គ្រាប់ដោយកីឡាករ Mario Pasalic នៅនាទីទី១៤ មុនពេលដែលកីឡាករ Merih Demiral បន្ថែមមួយគ្រាប់ទៀតនៅ ១៤នាទីបន្ទាប់។ យ៉ាងណាមិញ ក្រោយបញ្ចប់ការសំរាក ១៥នាទី ម្ចាស់ផ្ទះហាក់មានទំនុកចិត្ត និងសំរុកវាយបកវិញផ្ទួន ៣គ្រាប់ ដោយកីឡាករ Marcus Rashford នាទីទី៥២, Harry Maguire (នាទីទី៧៤)​ និងគ្រាប់ជ័យជម្នះធ្វើបានដោយ Ronaldo នៅនាទី៨០ យកបាន ៣ពិន្ទុជួយឱ្យ Man Utd ឡើងឈរកំពូលតារាងពូល F ឡើងវិញ។

ក្រោយចប់ការប្រកួតនេះ Ronaldo ថ្លែងលើកទឹកចិត្តអ្នកគាំទ្រ និងក្រុមទាំងមូលថា៖ "មែនហើយ! សាលនៃក្តីស្រមៃកំពុងតែពុះកញ្ជ្រោល! ពួកយើងមិនទាន់ទៅណាឡើយ ពួកយើងគឺ Manchester United ហើយពួកយើងមិនដែលបោះបង់ម្តងណាឡើយ។ ទីនេះគឺជាកីឡដ្ឋាន Old Trafford"។

គួរបញ្ជាក់ថា ក្រោយចប់ការប្រកួតយប់មិញ Manchester United បានរំកិលឡើងកំពូលតារាងវិញ ៣ប្រកួតមាន ៦ពិន្ទុ ខណៈ Atalanta និង Villareal មាន ៤ពិន្ទុដូចគ្នា និង Young Boy ឈរបាតតារាងមាន ៣ពិន្ទុ។

ភារកិច្ចបន្តនៅតែជាសម្ពាធសម្រាប់អ្នកចាត់ការ Ole Gunnar Solskjaer និងក្រុមទាំងមូល ត្បិត Manchester United នឹងត្រូវបើកទ្វារកីឡដ្ឋាន Oold Trafford សាជាថ្មីនៅចុងសប្តាហ៍នេះទទួលស្វាគមន៍ហង្សក្រហម Liverpool មុននឹងបន្តប៉ះ Spurs នៅសប្តាហ៍បន្ទាប់ រួចធ្វើដំណើរទៅទឹកដីអ៊ីតាលី ជួបក្រុមម្ចាស់ផ្ទះ Atalanta វិញម្តងនាថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក