ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សម្នាក់រងរបួសក្នុងហេតុការឆេះឃ្លាំងស្ដុកសាំងមួយកន្លែងនៅខេត្តបាត់ដំបងបណ្ដាលមកពីការផ្ទេរសាំងខុសបច្ចេកទេស

បាត់ដំបង៖ អគ្គិភ័យឆាបឆេះឃ្លាំងស្ដុកស៊ីទែនប្រេងសាំងមួយកន្លែងនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នៅរសៀលនេះ បណ្ដាលឱ្យមនុស្សម្នាក់រងរបួស និងឆេះរាលដាលដល់ផ្ទះមួយកន្លែងផងដែរ។

សេចក្តីរាយការណ៍បឋមបានអោយដឹងថា ករណីឆាបឆេះឃ្លាំងស្តុកស៊ីទែនប្រេងសាំង និងរាលឆេះដល់តួផ្ទះម្ចាស់លក់គ្រឿងសំណង់ខូចខាតស្ទើរទាំងស្រុងកើតឡើងនៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ពលរដ្ឋនៅកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនតូចមួយគ្រឿងដឹកស៊ីទែនសាំងរបស់ក្រុមហ៊ុន TELA បានដឹកសាំងចូលទៅឃ្លាំងខាងក្រោយផ្ទះម្ចាស់លក់គ្រឿងសំណង់យីហោ ម៉ាន់ ចៃ គោលបំណងដើម្បីផ្ទេរសាំងទុក លុះក្រោយមកក៏ស្រាប់តែលឺសំលេងផ្ទុះឡើង និងមានអណ្តាតភ្លើងឆេះមកយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យឆេះស្រោចដល់តៃកុងឡាន និងត្រូវបានអ្នកស្រុកជួយអន្តរាគមន៍នាំយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចនៅមិនទាន់វាយតម្លៃពីទំហំនៃការខូចខាតនៅឡើយទេ ខណៈអគ្គិភ័យបានបំផ្លាញរថយន្តដឹកសាំង១ និងសម្ភារខាងក្នុងឃ្លាំងអស់ជាច្រើន ហើយផ្ទះកំពស់០៣ជាន់ជាប់ឃ្លាំងនោះក៏រងការខូចខាតផ្នែកខាងក្រោយស្ទើរទាំងស្រុងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក