ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ទីរធនធានទឹកខេត្តបាត់ដំបងប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្នជំនន់ស្ទឹងសង្កែនឹងហក់ឡើងជាថ្មី

បាត់ដំបង៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងចេញសេចក្តីជូនដំណឹងទៅដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកស្ទឹងសង្កែដែលនឹងហក់ឡើងសារជាថ្មីបន្ទាប់ពីភ្លៀងបន្តធ្លាក់ឡើងវិញ។

យោងតាមការចេញផ្សាយនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានជូនដំណឹងទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ និងចាស់ជរា ដែលរស់នៅតាមបណ្តាអូរព្រែក ស្ទឹង ទាំងអស់សូមមេត្តាបង្កើនស្មារតីប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយសារផ្នែកខាងលើ(ស្រុកសំឡូត) មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើអោយពេញអាងស្តុកទឹក។ មន្ទីរធនធានទឹក និងឧតុនិយម បានបើកទ្វារទឹកអាងទំនប់ពហុបំណងបាត់ដំបង (បើកទ្វារទឹកកំរិតធម្មតា)ដើម្បីបន្ថូរបរិមាណទឹកដែលពេញអាង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ដល់១៧ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះជំនន់ទឹកស្ទឹងសង្កែបានហក់ឡើងកម្ពស់ ១៣,៩៥ម៉ែត្រ បានបណ្តាលអោយមានការលិចលង់បង្កផលប៉ះពាល់ទៅដល់លំនៅឋានរបស់ប្រជាពលរដ្ឋរាប់រយខ្នង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនផងដែរ ប៉ុន្តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬ សត្វឡើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក