ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក លី ច័ន្ទតុលា អបអរសាទរដល់សមាជិកនៃក្រុមបឹ្រក្សាគណៈមេធាវីអាណត្តិថ្មី

ភ្នំពេញ៖ ប្រធានគណៈមេធាវីលោក លី ច័ន្ទតុលា បានអបអរសាទរដល់មេធាវីចំនួន៣៣រូបដែលត្រូវបានសមាជិកបោះឆ្នោតជ្រើសតាំងជាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិថ្មី។

ក្នុងមហាសន្និបាតលើកទី២៦របស់គណៈមេធាវី និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ ប្រធានគណៈមេធាវីលោក លី ច័ន្ទតុលា សង្ឃឹមថាក្រុមប្រឹក្សាថ្មីទាំង៣៣រូបនឹងគោរពបានខ្ជាប់ខ្ជួនតាមការសន្យារបស់ខ្លួនក្នុងកិច្ចការជួយដល់គណៈមេធាវីឱ្យរីកចម្រើន ដោយលោកបានប្រកាសសហការជាមួយសមាជិកគណៈក្រុមប្រឹក្សាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។

មេធាវី លី ច័ន្ទតុលា លើកឡើងថា៖ «ខ្ញុំសូមចូលរួមអបអរសាទរចំពោះសមាជិក ក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ ទាំង៣៣រូប។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយដើម្បីសហការជាមួយពួកគាត់ដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីរបស់យើង» ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានអបអរមេធាវីជ័យលាភីទាំង៣៣រូប និងសង្ឃឹមថាក្រុមប្រឹក្សាថ្មីនៃគណៈមេធាវីនឹងបន្តធ្វើកិច្ចការបន្ថែមទៀតដើម្បីជោគជ័យដល់គណៈមេធាវីក៏ដូចជាជួយដល់ការកសាងដល់យុត្តិធម៌នៅប្រទេសកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីលើកឡើងថា៖ «មេធាវីគឺជាតួអង្គដ៏សំខាន់ដែលមិនអាចខ្វះបានមួយក្នុងចំណោមតួអង្គផ្សេងទេក្នុងវិស័យយុត្តិធម៌ដែលមានបេសកម្មក្នុងការពង្រឹងនីតិរដ្ឋ ការពង្រឹងយុត្តិធម៌សង្គម ក៏ដូចជាការពារសិទ្ធិរបស់ពលរដ្ឋក្នុងនីតិវិធីផ្សេងទៀតនៃតុលាការផងដែរ» ។

ការបោះឆ្នោតក្រុមប្រឹក្សាគណៈមេធាវីកាលពីថ្ងៃទី១៨ ខែតុលា ត្រូវបានបោះឆ្នោតដោយសមាជិកគណៈមេធាវីចំនួន ២០១១នាក់តាមការបោះឆ្នោតដោយផ្ទាល់និងផ្ទេរសិទ្ធិ ខណៈដែលមេធាវីមានសិទ្ធិបោះឆ្នោតមានត្រឹមតែ២០៩៧នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក