ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីយុត្តិធម៌គ្រោងបង្កើតសន្ធានការី (អ្នកសម្រុះសម្រួលវិវាទ) ដើម្បីកាត់បន្ថយរឿងក្ដីនៅតុលាការ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ កំពុងរៀបចំបង្កើត «សន្ធានការី» ដើម្បីសម្រុះសម្រួលវិវាទ ក៏ដូចជាកាត់បន្ថយរឿងសំណុំកកស្ទះនៅតុលាការ។

ថ្លែងក្នុងមហាសន្និបាតលើកទី២៦ របស់គណៈមេធាវី លោក កើត រិទ្ធ បានលើកឡើងថាក្រសួងយុត្តិធម៌កំពុងរៀបចំក្របខណ្ឌគោលនយោបាយនិងច្បាប់ ដើម្បីបម្រើឱ្យគោលនយោបាយដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាព។ លោករដ្ឋមន្ត្រីបានប្រកាសថា ទៅថ្ងៃខាងមុខក្រសួងនឹងបង្កើតវីជ្ជាជីវៈច្បាប់ថ្មីមួយទៀតគឺ «សន្ធានការី» ដែលជាអ្នកសម្របសម្រួលអាជីពក្នុងការផ្សះផ្សាដោះស្រាយទំនាស់ដែលច្បាប់អនុញ្ញាត។

លោករដ្ឋមន្ត្រីលើកឡើងថា៖ «ការសម្របសម្រួលមួយដែលទទួលបានជោគជ័យទោះបីវាមិនល្អ ទោះបីជាវាអាក្រក់មួយចុះក៏វានៅតែល្អជាងការដំណើរការរឿងក្ដីមួយដែលល្អដែរនេះពាក្យស្លោករបស់បារាំង។ កុំថាឡើយអ្នកហ្នឹងគឺជាមិត្តភ័ក្រ អ្នកជិតខាង ជាបងប្អូនក៏ដោយតែឡើង៣សាលាហើយមិនអាចញញឹមដាក់គ្នាបានទេគឺក្លាយទៅជាសត្រូវ។ កុំថាឡើយបងប្អូនសូម្បីតែជាឪពុកម្ដាយជាមួយនិងកូនក៏មើលមុខគ្នាមិនត្រង់ដែរ។ ប៉ុន្ដែផ្ទុយទៅវិញបើសិនជាអាចព្យាយាមសម្របសម្រួលបាន បើមិនទុកគ្នាជាសត្រូវយ៉ាងហោចណាស់ក៏អាចទុកមុខញញឹមដាក់គ្នាបានដែរឱ្យតែយើងរកបាននូវដំណោះស្រាយឈ្នះៗ»។

បើតាមលោករដ្ឋមន្ត្រី ការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការតាមរយៈ «សន្ធានការី» នឹងជួយដល់ការងារដោះស្រាយទំនាស់បានច្រើន ធ្វើឱ្យសហគមន៍មូលដ្ឋានមានភាពចុះសម្រុង តុលាការធូរបន្ទុកនៃការកាត់ក្ដី និងបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក