ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាបដែលដាក់ឱ្យប្រើប្រាស់រំពឹងថានឹងធ្វើឱ្យខេត្តទាក់ទាញភ្ញៀវអន្តរជាតិបានរាប់លាននាក់ឡើងវិញ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាបនៅថ្ងៃនេះ ដោយរំពឹងថានឹងអាចអភិវឌ្ឍន៍ខេត្តសៀមរាបទៅជាទីតាំងទេសចរណ៍ដ៏សំខាន់ក្នុងប្រទេសកម្ពុជា និងអាចទាក់ទាញភ្ញៀវទេសចរណ៍បានរាប់លាននាក់ចាប់ពីឆ្នាំ២០២៣ទៅ។

ថ្លែងក្នុងពិធីប្រកាសជាផ្លូវការដាក់ឱ្យប្រើប្រាស់នូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ នៅព្រឹកនេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន មានប្រសាសន៍ថាផែនការអភិវឌ្ឍន៍នេះនឹងបង្កើនភាពទាក់ទាញខេត្តសៀមរាបទាំងមូលដែលមានលើសពីការទស្សនាប្រាសាទ ដោយផ្សាភ្ជាប់នូវការកម្សាន្តដ៏សំបូរបែបតាមគោលការណ៍អភិរក្សា និងប្រើប្រាស់គុណសម្បត្តិឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ធ្វើយ៉ាងណាឱ្យអ្នកទេសចរមកទស្សនាម្ដងហើយម្ដងទៀត ដើម្បីជម្រុញការកាត់បន្ថយភាពក្រីក្រ និងបង្កើនសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីបន្ថែមថា៖ «បង្កើនភាពទាក់ទាញដល់អ្នកទេសចរណ៍ឈានដល់បង្កើនរយៈពេលស្នាក់នៅនិងការចំណាយរបស់អ្នកទេសចរណ៍និងចាប់យកតម្លៃបន្ថែមពីទេសចរណ៍បានខ្ពស់ជាងមុនដើម្បីបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនិងកម្ពុជាទាំងមូល» ។

ក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ បានព្យាករកំណើនភ្ញៀវទេសចរណ៍ជាតិដែលចូលមកកម្សាន្តខេត្តសៀមរាបនឹងកើនឡើងពី២លាននាក់ក្នុងឆ្នាំ២០២៣ ដល់ប្រមាណជិត១១លាននាក់ក្នុងឆ្នាំ២០៣៥ ខណៈភ្ញៀវទេសចរណ៍អន្តរជាតិនឹងកើនឡើងពីជាង ២,២លាននាក់ក្នុងឆ្នាំ២០២៥ ដល់ជាង ៧,៥លាននាក់ក្នុងឆ្នាំ២០៣៥។

ក្នុងការអភិវឌ្ឍផែនការមេបានល្អរដ្ឋាភិបាលរំពឹងថាវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនឹងផ្ដល់ចំណូលចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណជិត ៦ពាន់លានដុល្លារ និងផ្ដល់ការងារក្នុងវិស័យទេសចរណ៍បានប្រមាណ៩៤ម៉ឺននាក់។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថាដើម្បីជំរុញឱ្យមានការងើបឡើងកាន់តែលឿននូវវិស័យទេសចរណ៍រដ្ឋាភិបាលកំពុងរៀបចំឱ្យអនុវត្តវិធានការជំរុញទេសចរណ៍ផ្ទៃក្នុង២០២១-២០២៣ និងផែនការយុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលនឹងធ្វើឡើងឱ្យចេញនៅពេលខាងមុខ។ លោកសង្ឃឹមថាតាមរយៈការដាក់ឱ្យអនុវត្តផែនការ និងយុទ្ធសាស្ត្រទាំងនេះនឹងជួយឱ្យកម្ពុជាអាចស្ដារនិងលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឱ្យកើនឡើងវិញឆាប់រហ័សផងដែរ។

យុទ្ធសាស្ត្រផែនការវិស័យទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ បានកំណត់យកទីតាំងចំនួន៦ក្នុងខេត្តសៀមរាបជាតំបន់ទេសចរណ៍អទិភាពដែលរួមមាន ១. តំបន់ឧទ្យានជាតិភ្នំគូលែនជាគោលដៅទេសចរណ៍សាសនា ជំនឿ ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ទេសចរណ៍ស្រាវជ្រាវ និងវិទ្យាសាស្ត្រ ២. តំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី ជាគោលដៅទេសចរណ៍ ជនបទនិងកសិទេសចរណ៍ ៣. តំបន់អង្គរ ជាគោលដៅទេសចរណ៍ ក្រុងបេតិកភណ្ឌពិភពលោក វប្បធម៌ និងសាសនា ៤. តំបន់ក្រុងសៀមរាប ជាគោលដៅទេសចរណ៍ក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រកម្រិតខ្ពស់ ៥. តំបន់បឹងទន្លេសាប ជាគោលដៅទេសចរណ៍ធម្មជាតិនិងអេកូទេសចរណ៍ និង៦ តំបន់ទេសចរណ៍សៀមរាបថ្មី ជាការបង្កើតនូវរចនាសម្ព័ន្ធក្រុងសៀមរាបថ្មីមួយទៀតដែលនឹងធ្វើឱ្យមានទាក់ទាញសម្រាប់អ្នកទេសចរលំដាប់ខ្ពស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក