លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

លោក ហ៊ុយ យ៉ាឡេង ដង្ហោយឱ្យជួយអន្តរាគមន៍ចំពោះវិស័យភាពយន្តនៅកម្ពុជា

ភ្នំពេញ៖ លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្ត និងជាតារាសំដែង ជាថ្មីម្តងទៀតលោកបានស្នើសុំឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យទៅលើលទ្ធភាពនៃការបើកដំណើរការវិស័យភាពយន្ត ជាពិសេសរោងភាពយន្តក្នុងប្រទេសឡើងវិញ បន្ទាប់ពីសេវាកម្មកម្សាន្តនេះត្រូវបានក្រសួង និងផ្នែកពាក់ព័ន្ធសម្រេចផ្អាកដំណើរការដំបូងគេបង្អស់ ក្រោយពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ផលិតករ និងជាតួឯកក្នុងខ្សែភាពយន្តខ្មែរល្បីៗដូចជា វិកលចរិត, ធ្មប់ និងទារុណកម្មខ្មោច លោក ហ៊ុយ យ៉ាឡេង បានបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ "គោលដៅខ្ញុំខ្ញុំចង់អោយសិល្បៈមានតម្លៃ។ ចង់អោយអ្នកសិល្បៈមានដូចស្រុកគេ ពេលឈឺពេលជួបទុក្ខមិនពឹងគេមានតែជួយគេ។ គោលដៅនេះបើកុំកូវីត២០២៥ចេញផ្លែផ្កា។ ខ្ញុំត្រៀមធ្វើវីឌីអូពីប្រាសាទនិងតំបន់ទេសចរណ៍ ទៅកាន់ពិភពលោកអោយមកលេងកម្ពុជាយើង តែពេលនេះខ្ញុំគ្រាន់តែសុំអោយបងប្អូនជួយសៀ (Share) ដើម្បីអោយរាជរដ្ឋាភិបាលអនុញ្ញាតិអោយរោងភាពយន្តបានបើកវិញផង។ ពួកយើងនិងអនុវត្តន៍តាមគោលការណ៍រដ្ឋាភិបាល កន្លងមកពួកយើងធ្វើបានល្អមិនមានអ្នកណាឆ្លងកូវីតនៅរោងកុនទេ។ សូមជួយពួកយើងខ្ញុំផង ពីមុនអោយតែសាលាបើក រោងកុនបើកតែពេលនេះពួកយើងមិនទាន់បានបើកទេ ប្រទេសជិតខាងគេបើករោងកុនអស់ហើយ។ វិស័យភាពយន្តនិងចូលរួមអភិវឌ្ឍន៍ជាតិ ពួកខ្ញុំពិបាកដកដង្ហើមណាស់សូមជួយផង"។

គួរបញ្ជាក់ថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា ស្ទើរគ្រប់វិស័យទាំងអស់បានផ្អាកសកម្មភាព និងដំណើរការរៀងខ្លួន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។ យ៉ាងណាមិញ ក្រោមការដឹកនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅបានអនុញ្ញាតឱ្យបើកឡើងវិញជាបណ្តើរៗនូវអាជីវកម្មនានា ដែលធ្លាប់ត្រូវបានចាត់ទុកជាអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩កន្លងមក។ យ៉ាងណាក្តី រោងភាពយន្ត នៅតែត្រូវបានចាត់ទុកជាអាជីវកម្មដែលមិនទាន់អាចដំណើរការបាននៅឡើយ រួមជាមួយអាជីវកម្មមួយចំនួនទៀតដូចជា ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងអាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ ដែលត្រូវបន្តផ្អាករហូតដល់ថ្ងៃទី២៨ ខែតុលាខាងមុខនេះ និងរង់ចាំទាល់តែមានសេចក្តីជូនដំណឹងជាថ្មីនៃការអនុញ្ញាតឱ្យមានការបើកដំណើរការឡើងវិញ។

វិស័យភាពយន្ត និងរោងភាពយន្តនៅកម្ពុជាកន្លងមកមានការរីកចំរើនជាខ្លាំង មុននឹងការមកដល់នៃវីរុសកូវីដ-១៩ ដោយជាក់ស្តែងផលិតកម្មផលិតភាពយន្តខ្មែរបានមានចំនួនកើនឡើងជាបន្តបន្ទាប់ ខណៈរោងភាពយន្តបានកើនឡើងដល់ជិត ២០ទីតាំង នៅទូទាំងរាជធានីភ្នំពេញ និងបានពង្រីកខ្លួនទៅកាន់បណ្តាខេត្តសក្តានុពលផ្សេងទៀតដូចជាសៀមរាប ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ (ក្រុងប៉ោយប៉ែត) ជាដើម ប៉ុន្តែវិស័យនេះនៅកម្ពុជាត្រូវបានជាប់គាំងក្រោយការផ្ទុះឡើងនូវវីរុសកូវីដ-១៩៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក