លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

សហព័ន្ធសន្ដិភាពសកលចាត់ទុក សម្ដេចតេជោ ជាគំរូនៃអ្នកដឹកនាំសន្ដិភាពពិភពលោក

ភ្នំពេញ៖ អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) លោក យុង យ៉ុងហួ បានចាត់ទុក នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាគំរូនៃអ្នកដឹកនាំសន្ដិភាពសកល និងបានស្នើសុំការណែនាំពីសម្ដេចក្នុងការរៀបចំសន្នីសិទ្នស្ដីពីសន្ដិភាពនៅឧបទ្វីបកូរ៉េផងដែរ។

ជំនួយការសម្ដេចតេជោ លោក អ៊ាង សុផល្លែត បានឱ្យអ្នកសារព័ត៌មានដឹងថា ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកមិញ លោក យុង យ៉ុងហួ បានអរគុណដល់សម្ដេចតេជោដែលយល់ព្រមចូលរួម និងធ្វើជាសហប្រធានក្នុងកិច្ចប្រជុំកំពូលស្ដីពីសន្ដិភាពនៅឧបទ្វីបកូរ៉េដែលនឹងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២១។ លោកបន្ថែមថាដោយសារ សម្ដេចតេជោ គឺជា «អ្នកដែលមានបេះដូងសន្ដិភាព និងជាអ្នកដឹកនាំសន្ដិភាពសកលម្នាក់» ដែលគួរតែសិក្សានិងបានស្នើសុំអនុសាសន៍ណែនាំពីសម្ដេចក្នុងការរៀបចំកិច្ចប្រជុំកំពូលស្ដីពីសន្ដិភាពនៅឧបទ្វីបកូរ៉េផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់សហព័ន្ធសន្តិភាពសកលដែលបានជ្រើសរើសសម្ដេចជាសហប្រធានកិច្ចប្រជុំ និងបានណែនាំអនុសាសន៍មួយចំនួនដើម្បីឱ្យកិច្ចប្រជុំខាងមុខទទួលបានជោគជ័យ។

សហព័ន្ធសន្តិភាពសកល (UPF) គឺជាបណ្តាញបុគ្គល និងអង្គការអន្តរជាតិ និងសាសនា ដែលបានរួមគ្នាប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវសន្តិភាពពិភពលោក។ ស្ថាប័ននេះមានឋានៈពិគ្រោះយោបល់ទូទៅជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ គាំទ្រការងាររបស់អង្គការសហប្រជាជាតិ ជាពិសេសនៅក្នុងការកសាងសន្តិភាព អន្តរជំនឿសាសនា ការអប់រំសន្តិភាពនិងគ្រួសារ។

កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅសហព័ន្ធនេះបានផ្ដល់មេដាយមាសសន្ដិភាពពិភពលោកជូន សម្ដេចតេជោ ក្នុងមហាសន្និបាតនៃក្ដីសង្ឃឹម ដោយលើកឡើងថាសម្ដេចគឺជាតួអង្គដ៏សំខាន់ម្នាក់ក្នុងការជួយឱ្យឧបទ្វីបកូរ៉េ និងពិភពលោកមានសន្ដិភាព៕

រូបថត: កុក គី


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក