ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្ស ២០នាក់ជាប់ពន្ធនាគារ ពាក់ព័ន្ធហេតុការណ៍បាក់សណ្ឋាគារចត្តាឡីស័ក

ចិន៖ តុលាការចិនបានសំរេចផ្តន្ទាទោសដាក់ពន្ធនាគារមនុស្សចំនួន ២០នាក់ ពាក់ព័ន្ធទៅនឹងប្រើប្រាស់ឋានៈ និងតូនាទីប្រព្រឹត្តអំពើកេងប្រវ័ញ្ច កិបកេង ពុករលួយ ជុំវិញការសាងសង់សណ្ឋាគារសំរាប់ការធ្វើចត្តាឡីស័ក ដែលបានបណ្តាលឱ្យសណ្ឋាគារនោះបាក់រលំយ៉ាងរន្ធត់កាលពីឆ្នាំមុន។ ហេតុការណ៍សាងសង់អគារដែលមានស្តង់ដារទាប និងបណ្តាឱ្យបាក់រលំរហូតមានអ្នកស្លាប់នេះបានបណ្តា​ឱ្យមានការខឹងសម្បារ និងមតិជាច្រើនពីប្រជាជនចិននាពេលកន្លងមកផងដែរ។ 

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងចំពោះសណ្ឋាគារមួយកន្លែងដែលមានឈ្មោះថា សណ្ឋាគារ Xinjia ដែលស្ថិតនៅទីក្រុង Quanzhou កាលពីខែមីនា ឆ្នាំ២០២០ ពោលគឺជាពេលវេលាដំបូងនៃការផ្ទុះឡើងនូវវីរុសកូវីដ-១៩ នៅប្រទេសចិន និងនៅជុំវិញពិភពលោក។ ហេតុការណ៍បាក់រលំសណ្ឋាគារនេះបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២៩នាក់ និងមានជាង ៥០នាក់ផ្សេងទៀតបានរងរបួសធ្ងន់-ស្រាល។

ការស៊ើបអង្កេតផ្លូវការមួយក្រោយមកបានរកឃើញថា សណ្ឋាគារនេះបានសាងសង់បន្ថែមខុសច្បាប់ចំនួន ៣ជាន់ហើយសវនករសុវត្ថិភាពបានសហការជាមួយម្ចាស់សណ្ឋាគារដើម្បីបង្កើតរបាយការណ៍មិនពិតអំពីការសាងសង់អគារសណ្ឋាគារនេះ។ តុលាការនៅទីក្រុង Quanzhou បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធអនឡាញមួយកាលពីថ្ងៃអាទិត្យកន្លងទៅថា លោក Yang Jinqiang ជាម្ចាស់សណ្ឋាគារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២០ឆ្នាំពីបទល្មើសធំៗដូចជា បទបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ,​ បទក្លែងបន្លំឯកសារផ្លូវការ និងបទផ្តល់សំណូកសូកប៉ាន់។

ដោយឡែក ក្រៅពីម្ចាស់សណ្ឋាគារដែលជាប់ពន្ធនាគារ ២០ឆ្នាំ មនុស្សចំនួន ១២នាក់ផ្សេងទៀតត្រូវបានកាត់ទោសជាប់ពន្ធនាគាររៀងខ្លួនៗចន្លោះពី ២ឆ្នាំកន្លះ រហូតដល់ ១៣ឆ្នាំពីបទចោទប្រកាន់ស្រដៀងគ្នានេះ។ ចំពោះមន្រ្តីចំនួន ៧នាក់ផ្សេងទៀតដែលបានរួមគំនិតក្នុងហេតុការណ៍នេះក៏ត្រូវបានផ្តន្ទាទោសចន្លោះពី ២ឆ្នាំ រហូតដល់ ៦ឆ្នាំពីបទល្មើសទទួលសំណូកសូកប៉ាន់ និងដកហូតមុខងារជាមន្ត្រីផងដែរ។

អ្នកប្រើប្រាស់បណ្តាញសង្គមនៅចិន បានធ្វើការរិះគន់លើផ្នែកពាក់ព័ន្ធជុំវិញការចន្លោះប្រហោង និងភាពធូររលុងនៃការត្រួតពិនិត្យស្តង់ដារអគារ ដែលបណ្តាលឱ្យដួលរលំ និងមានមនុស្សស្លាប់ជាញឹកញាប់។ ប្រជាជនផ្សេងទៀតបានបញ្ចេញមតិលើបណ្តាញសង្គមដែរថា អ្នកដែលទទួលខុសត្រូវធ្ងន់ធ្ងរចំពោះការស្លាប់របស់ជនរងគ្រោះ គឺក្រុមមន្រ្តីពុករលួយទាំងនោះដែលគួរតែទទួលទោសឱ្យធ្ងន់ធ្ងរជាងនេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក