ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Ole Gunnar Solskjaer និយាយពីបញ្ហាប្រឈមជាមួយ Manchester United

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានបញ្ជាក់មុនការប្រកួត UEFA Champions League នាថ្ងៃពុធនេះថា លោកពុំមានការព្រួយបារម្ភពីតំណែងរបស់លោកឡើយ បើទោះបីជាលទ្ធផលនៃការដឹកនាំមិនសូវគាប់ប្រសើរ ហើយលោកបានបញ្ជាក់ថា លោកនៅអាចទទួលបានសម្ពាធដែលកំពុងដែលចូលមកជាបន្តបន្ទាប់ ជាមួយកាលវិភាគប្រកួតដែលតំរូវឱ្យក្លិបទាំងមូលធ្វើការងារធ្ងន់ទាំងនៅ UEFA Champions League និងក្នុងពានលីគកំពូលអង់គ្លេស English Premier League។

Manchester United ប្រមូលបានត្រឹម ១ពិន្ទុប៉ុណ្ណោះ ក្នុងចំណោមការប្រកួត ៣លើកចុងក្រោយ ពោលគឺស្មើជាមួយ Everton និងចាញ់ Aston Villa ព្រមទាំងបាក់ក្រោមថ្វីជើងរបស់ Leicester កាលពីពេលថ្មីៗ។ អ្វីដែលជាកង្វល់ចំពោះការប្រជែងពាននារដូវកាលនេះ បិសាចក្រហមនឹងត្រូវប៉ះក្រុមខ្លាំងៗជាបន្តបន្ទាប់ ពោលគឺប៉ះ Liverpool នាចុងសប្តាហ៍នេះ និងបន្តប៉ះ Spurs និង Manchester City ដែលសុទ្ធតែជាបេក្ខភាពប្រជែងពាន ខណៈលោក Ole ហាក់មិនទាន់មានទម្រង់ដឹកនាំណាមួយច្បាស់លាស់នៅឡើយនាការប្រកួតកន្លងមក។ ងាកមកការប្រកួត UEFA Champions League វិញ Manchester United នឹងត្រូវជួបជាមួយក្រុមកំពុងឡើងជើងនៅក្របខណ្ឌអ៊ីតាលី Atalanta នាយប់នេះ ព្រមទាំងការប្រកួតទី៤ ក្នុងពូលនាដើមខែវិច្ឆិកាខាងមុខ។

យ៉ាងណាមិញ មុនការប្រកួតទល់នឹង Atalanta យប់នេះ លោក Ole Gunnar Solskjaer បានថ្លែងការពារពីសម្ពាធរបស់លោកថា៖ "ក្លិបបានវិវត្តន៍ខ្លួនម្តងបន្តិច ពីមួយរដូវកាលទៅមួយរដូវកាល។ ខ្ញុំមកដល់ទីនេះដំបូងដោយក្លិបបញ្ចប់នៅចំណាត់ថ្នាក់លេខ ៦ មុននឹងបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ នៅឆ្នាំ២០២០ និងរដូវកាលចុងក្រោយនេះ យើងជាជើងឯករងនៃ Premier League។ អ្នកអាចឃើញពីភាពខុសប្លែកនេះ ខណៈយើងបានព្យាយាមនាំចូលកីឡាករថ្មីៗ ល្អៗដើម្បីបង្កើនក្តីរំពឺងប្រជែងសមិទ្ធិផលល្អៗជូនក្លិប"។ គួរបញ្ជាក់ថា លោក Ole ថ្មីៗនេះទើបតែបានបន្តកិច្ចសន្យាថ្មីរយៈពេល ៣រដូវកាលជាមួយ Manchester United កាលពីខែកក្កដាកន្លងទៅ។

លោកបានបញ្ជាក់ថា ពេលវេលានេះគឺពិតជាមានសម្ពាធសម្រាប់លោក ខណៈលោកនឹងក្រុមប្រឹក្សាភិបាលក្លិបក៏បានចរចាគ្នាដោយស្មោះត្រង់ និងបើកចំហរជុំវិញការងាររបស់លោកផងដែរ។ ពាក់ព័ន្ធនឹងទម្រង់លេងវិញ លោកទទួលស្គាល់ថាក្រុមទាំងមូលកំពុងស្ថិតក្នុងប្រព័ន្ធដែលទន់ខ្សោយមួយ ខណៈគ្រប់គ្នាក៏ដឹង និងព្យាយាមកែប្រែលើបញ្ហានេះផងដែរ។ បច្ចុប្បន្ននេះ Man Utd កំពុងឈរលេខ ៣ ក្នុងតារាងពូល F មាន ៣ពិន្ទុ ឈ្នះមួយ និងចាញ់មួយ ខណៈនៅ Premier League ឈរលេខ ៦ មាន ១៤ពិន្ទុ ឆ្លងកាត់ ៨ប្រកួត ឈ្នះ ៤ ស្មើ ២ និងចាញ់ ២៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក