BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៦៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣១ករណី ខណៈអ្នកជំងឺ ២៧០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៧,២០១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៦៩៣នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១១,៦៩០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៤៣០ករណី៕