ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីវៀតណាម សន្យាមុខសភាថានឹងព្យាយាមដាស់សេដ្ឋកិច្ចវៀតណាមឡើងវិញ

វៀតណាម៖ នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថាទំហំនៃការនាំចេញរបស់វៀតណាមទំនងជាកើនឡើង ១០,៧ ភាគរយនៅឆ្នាំ ២០២១ ដោយអតិផរណាប្រចាំឆ្នាំត្រូវបានរំពឹងថាទាបជាង ៤ ភាគរយ។ ថ្នាក់ដឹកនាំរូបនេះបានថ្លែងនូវការសន្យាចំពោះមុខសភាវៀតណាមនៅថ្ងៃពុធ ទី២០ ខែតុលានេះថា នឹងព្យាយាមជំរុញឱ្យសេដ្ឋកិច្ចអើបឡើងវិញក្រោយការវាយប្រហារដោយសារកូវីដ-១៩។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានប្រាប់ទៅកាន់រដ្ឋសភាវៀតណាមថា ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនបំផុតក្នុងចំណោមបណ្តាប្រទេសស្ថិតក្នុងតំបន់ និងទ្វីបអាស៊ី ប៉ុន្តែក៏បានទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារកូវីដ-១៩ ខ្លាំងក្លាដូចបណ្តាប្រទេសផ្សេងៗដូចគ្នា ដែលកត្តានេះបានរំខានដល់សង្វាក់ផ្គត់ផ្គង់ផលិតកម្មរបស់ខ្លួន និងប៉ះពាល់ខ្លាំងដល់កម្លាំងពលកម្មក្នុងឧស្សាហកម្មស្នូលសំខាន់ៗរបស់ប្រទេសទៀតផង។ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានធ្លាក់ចុះ ៦,១៧ភាគរយនៅត្រីមាសទី ៣ ឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០កន្លងទៅ ដែលជាការធ្លាក់ចុះគួរឱ្យព្រួយបារម្ភចំពោះសេដ្ឋកិច្ចវៀតណាម។

យ៉ាងណាមិញ លោក Pham Minh Chinh រំពឹងថា GDP របស់វៀតណាមនឹងបង្កើនពី ៦ភាគរយដល់ ៦.៥ ភាគរយនៅឆ្នាំ២០២១ ដោយរដ្ឋាភិបាលមានបំណងកាត់បន្ថយអតិផរណាឱ្យបាន ៤ភាគរយ។ លោក Chinh បានលើកឡើងថា ការសម្រេចគោលដៅសេដ្ឋកិច្ចនៅឆ្នាំ២០២២ គឺជាកិច្ចការដ៏ធ្ងន់ធ្ងរមួយសម្រាប់រដ្ឋាភិបាល ប៉ុន្តែយើងពិតជានឹងធ្វើឱ្យសេដ្ឋកិច្ចរបស់វៀតណាមអាចងើបឡើងវិញពីវិបត្តិកូវីដ-១៩។

គួរបញ្ជាក់ថា វៀតណាមបានគ្រប់គ្រងស្ថានភាពកូវីដ-១៩ក្នុងប្រទេសបានយ៉ាងល្អ រហូតមកដល់ខែឧសភា ឆ្នាំ២០២១ ពេលដែលវីរុសកូវីដ-១៩ ប្រភេទដែលតា (Delta) បានរាតត្បាតខ្លាំងក្នុងតំបន់ពាណិជ្ជកម្មដ៏ធំគឺទីក្រុង Ho Chi Minh រហូតនាំឱ្យមានការប៉ះពាល់ខ្លាំងលើសកម្មភាពសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងទីក្រុងនេះ និងបន្តសាយភាយប៉ះពាល់ដល់បណ្តាខេត្តឧស្សាហកម្មនានាក្បែរទីក្រុងនេះទៀតផង។

នៅខែតុលានេះ រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ពីការខាតបង់ចំពោះគោលដៅនាំចេញផលិតផលឧស្សាហកម្មកាត់ដេររបស់ខ្លួនក្នុងទំហំទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក ដែលជាស្ថានភាពអាក្រក់មួយ ដែលបណ្តាលមកពីបញ្ហាបំរាម និងកង្វះពលកម្មបំពេញការងារកំឡុងវិបត្តិកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក