បាត់ដំបង៖ គ្រាប់កាំភ្លើងធុនធ្ងន់ប្រភេទ ១២,៧មីលីម៉ែត្រជាង ៥០០គ្រាប់ត្រូវបានកម្លាំងការពារព្រំដែនខេត្តបាត់ដំបងប្រទះឃើញខណ:ពេលចុះដើរធ្វើការល្បាតត្រួតពិនិត្យនៅតាមគោលដៅខ្សែបន្ទាត់ព្រំដែន។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចឱ្យដឹងថា កម្លាំងព្រំដែនបានរកឃើញគ្រាប់ទាំងនោះនៅក្នុងការ៉ុងមួយនៅក្បែរអូរមួយក្នុងភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ព្រំដែនកម្ពុជា ថៃ នៅវេលាម៉ោងជាង ៥និង០០នាទីល្ងាច ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១។
គ្រាប់កាំភ្លើងដែលកម្លាំងល្បាតប្រទះឃើញនេះជាប្រភេទគ្រាប់ ១២,៧មីលីម៉ែត្រ ដែលមានចំនូនសរុប ៥០៨ គ្រាប់ និងបង់គ្រាប់ប្រភេទអាកាចំនួន ៤២បង់។
បច្ចុប្បន្នគ្រាប់ទាំងអស់នេះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅទីបញ្ជាការកងពលតូចលេខ ៥៣ ដើម្បីបន្តការស្រាវជ្រាវតាមនីតិវិធី៕