ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ខេត្តសៀមរាបណែនាំឲ្យសាលាទាំងអស់រៀបចំគោលការណ៍និងវិធីទប់ស្កាត់ជំងឺកូវីដ១៩ នៅពេលបើកដំណើរការឡើងវិញ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្ដីណែនាំមួយអំពីវិធានការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ក្នុងសេចក្ដីណែនាំនោះ រដ្ឋបាលខេត្តសៀមរាបបានណែនាំទៅដល់សាលាទាំងអស់ឱ្យអនុវត្តនូវវិធានការប្រតិបត្តិស្តង់ដាសុវត្ថិភាពឲ្យល្អប្រសើរនិងមានប្រសិទ្ធភាព។

ស្តង់ដារដែលរដ្ឋបាលខេត្តសៀមរាបបានតម្រូវនោះគឺអនុញ្ញាតឲ្យមានសិស្សច្រើនបំផុតត្រឹម ១៥នាក់នៅក្នុងមួយបន្ទប់ និងតម្រូវឱ្យលោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងសិស្ស ទាំងអស់ត្រូវពាក់ម៉ាសបន្ថែមជាមួយរបាំងការពារមុខ ក្នុងបន្ទប់រៀនដែលបើកចំហរបង្អួចឱ្យមានខ្យល់និងពន្លឺគ្រប់គ្រាន់។

សាលាទាំងអស់ត្រូវមាន ឧបករណ៍បំពងសម្លេងដើម្បីណែនាំដល់លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្សឲ្យអនុវត្តនូវវិធានការសុខាភិបាលជាប្រចាំ ជាមួយនឹងការបែងចែកម៉ោងចេញចូលឱ្យបានច្បាស់លាស់និងតាមលំដាប់អាទិភាពជៀសវាងចេញចូលក្នុងម៉ោងតែមួយបង្កឲ្យមានការកកកុញមនុស្ស។ ត្រូវដាក់ក្រុមការងារឲ្យត្រួតពិនិត្យ ការពាក់ម៉ាស វាស់កំដៅ បាញ់អាកុល នៅតាមច្រកទ្វារចូលសាលា ក៏ដូចជាបម្រុងម៉ាស់ អាល់កុល ជែល សាប៊ូ សម្រាប់ប្រើប្រាស់ក្នុងសាលា និងត្រូវសម្អាតបាញ់ថ្នាំសំលាប់មេរោគជាប់ជាប្រចាំ។

រដ្ឋបាលខេត្តសៀមរាបក៏តម្រូវឲ្យ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្ស ដែលចេញចូលសាលាទាំងអស់ត្រូវតែជាអ្នកដែលចាក់វ៉ាក់សាំងបានពីរដូសគ្រប់ចំនួន និងត្រូវបង្ហាញកាតចាក់វ៉ាក់សាំងនៅពេលចេញចូលគ្រឹះស្ថានសិក្សា លើកលែងតែក្នុងករណីមានឯកសារបញ្ចាក់សុខភាពដែលមិនអាចចាក់វ៉ាក់សាំងបានពីមន្ត្រីសុខាភិបាល។

ទោះបីជាបើកឱ្យមានការចូលរៀនវិញក៏ដោយក៏រដ្ឋបាលខេត្តសៀមរាបពុំអនុញ្ញាតឲ្យមានការលេងកីឡា ឬសកម្មភាពកំសាន្ត ឬការប្រគំតន្ត្រី ឬសកម្មភាពផ្សេងៗដែលប៉ះពាល់គ្នា ឬប្រើឧបករណ៍រួមគ្នាឡើយ។ លើកលែងតែករណីចាំបាច់ ហើយត្រូវតែកាត់បន្ថយអ្នកចូលរួមក្នុងកម្រិតអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវ។

ការលក់ដូរនំចំណី អាហារ ភេសជ្ជៈ នៅក្នុងបរិវេណនៅជុំវិញគ្រឹះស្ថានសិក្សានីមួយៗត្រូវបន្តហាមឃាត់ និងមិនឲ្យមានការហូបជុំគ្នាហូបអាហារក្នុងបរិវេណសាលាទេ។

សិស្សានុសិស្ស ឬអាណាព្យាបាលត្រូវផ្ដល់ឈ្មោះលេខទូរសព្ទ អាស័យដ្ឋាន និងព័ត៌មានចាំបាច់មួយចំនួនទៀត ទៅគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងត្រៀមចូលរួមសហការជាមួយគណៈគ្រប់គ្រង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងករណីចាំបាច់។

ចំពោះលោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស ត្រូវតាមដានសុខភាពខ្លួនឯងហើយបើមានករណីសង្ស័យត្រូវរាយការណ៍ជូនគណៈគ្រប់គ្រងសាលាដើម្បីមានវិធានការឲ្យទាន់ពេលវេលា។

រដ្ឋបាលខេត្តសៀមរាបក៏បានបញ្ជា មន្ទីអប់រំខេត្ត រដ្ឋបាលក្រុងស្រុក មន្ទីរសុខាភិបាល ត្រូវសហការជាមួយនឹងមន្ត្រីជំនាញ និងគ្រឹះស្ថានសិក្សាក្នុងការតាមដានវាយតម្លៃអំពីស្ថានភាពនៃការបើកដំណើរការសិក្សានេះផងដែរ។

នៅថ្ងៃទី២០ ខែតុលា ខេត្តសៀមរាបគ្រោងនឹងបើកដំណើរការសាកល្បងនៅសាលាបឋមសិក្សាចំនួន១២៩សាលាទូទាំងខេត្ត ខណៈសាលារដ្ឋកម្រិតមធ្យមចំនួន៤៤បានបើកកាលពីថ្ងៃទី១៩ ខែតុលា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក