ក្រុមប្រទេស G7 សម្លឹងរកផែនការផ្តល់មូលនិធិគាំទ្រដល់អ៊ុយក្រែនក្នុងកិច្ចប្រជុំកំពូលនៅអ៊ីតាលី | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ | កូរ៉េខាងជើង- រុស្សីលើកសរសើរអំពីទំនាក់ទំនងការទូតរួ​មគ្នា ខណៈលេចឮចចាមរ៉ាមអំពីដំណើរទស្សនកិច្ចរបស់លោកពូទីន | នាយករដ្ឋមន្ត្រីអរគុណដល់ក្រុមអ្នកសាងសង់នៃគម្រោងរំដោះទឹកជំនន់រាជធានីភ្នំពេញ |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ប្រកាសទីតាំងហានិភ័យចំនួន២

(ភ្នំពេញ) : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន២រួមមាន៖

១,មន្ទីរសំរាកព្យាបាល ពិន ចំប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៧២ ​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ មូលហេតុ ៖ អ្នកជំងឺកូវីដ១៩​​ បាននាំម្ដាយរបស់ខ្លួនទៅទទួលសេវាព្យាបាលនៅទីនោះ និងអ្នកជំងឺម្នាក់ទៀត គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះដែរ។

២,សាលាបឋមសិក្សា ស្ទឹងមានជ័យ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​ ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ពេលព្រឹក មូលហេតុ ៖ អ្នកជំងឺកូវីដ១៩​​ បានទៅចាក់វ៉ាកសាំងនៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង២នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក