វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

UPDATE : ក្រសួងពាណិជ្ជកម្មកម្ពុជាប្រតិកម្មករណីការចេញផ្សាយនៅលើគេហទំព័ររបស់សារព័ត៌មាន Vice ក្រោមចំណងជើងថា "These People Were Arrested by the Khmer Rouge and Never Seen Again"

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ក្នុងនាមប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានប្រតិកម្មករណីការចេញផ្សាយនៅលើគេហទំព័ររបស់សារព័ត៌មាន Vice ក្រោមចំណងជើងថា "These People Were Arrested by the Khmer Rouge and Never Seen Again" ដែលបានចុះផ្សាយក្នុងគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដោយលោក Matt Loughrey ជនជាតិអៀរឡង់។ ក្រសួងពាណិជ្ជកម្មសង្កត់ធ្ងន់ថា នឹងធ្វើការសហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យលើទិដ្ឋភាពផ្លូវច្បាប់ជាតិ និងអន្តរជាតិ ដើម្បីចាត់វិធានការចំពោះករណីនេះ។

ក្រសួងពាណិជ្ជកម្មកម្ពុជាបានចាត់ទុកការផ្សាយអត្ថបទនោះ បានផ្សព្វផ្សាយរូបថតជនរងគ្រោះនៅអតីតមន្ទីរសន្តិសុខ ស២១ (បច្ចុប្បន្នជាសារមន្ទីរគុកទួលស្លែង) ដោយបានកែច្នៃរូបថតទៅជាពណ៌ធម្មជាតិ និងរូបជនរងគ្រោះមាន ស្នាមញញឹមខុសពីរូបភាពដើម ហើយជនរងគ្រោះមានរូបភាពតក់ក ស្ថិតក្នុងស្ថានភាពនៃការគំរាមកំហែង និងទទួលទារុណកម្មយ៉ាងឃោរឃៅនិងព្រៃផ្សៃបំផុត ពីសំណាក់បនប្រល័យពូជសាសន៍ប៉ុលពត។

ក្រសួងពាណិជ្ជកម្ម បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអគតិនេះ ពីព្រោះគឺជាការបំប្រវត្តិសាស្ត្រ របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងភាពថ្លៃថ្នូររបស់ជនរងគ្រោះដែល បានបាត់បង់ជីវិតរួចទៅហើយ និងក្រុមគ្រួសាររបស់ជនរងគ្រោះ ព្រមទាំងធ្វើឱ្យមានការឈឺចាប់ និងខ្លោចផ្សាក្រៃលែង ដល់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសប្រជាជនដែលបានឆ្លងកាត់របបបនប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងប្រកាសព័ត៌មានក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ទង្វើបែបនោះគឺមិនត្រឹមតែបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ ក្រោមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលរបស់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែថែមទាំងបានរំលោភ បំពានលើការប្រើប្រាស់រូបភាពរបស់សារមន្ទីរ និងសិទ្ធិមនុស្ស ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន រួមមាន ច្បាប់បណ្ណាសាររបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអនុសញ្ញា និងសន្ធិសញ្ញានានារបស់អង្គការ សហប្រជាជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្សផងដែរ។ ទង្វើបែបនេះ ក៏បានរំលោភបំពានលើកិច្ចព្រមព្រៀងអន្តរជាតិនានា ដែលកម្ពុជា និងប្រទេសអៀរឡងជាភាគីផងដែរ រួមមាន កិច្ចព្រមព្រៀងទិដ្ឋភាពពាណិជ្ជកម្មពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងស្នាដៃសិល្បៈ ជាដើម។

គួរបញ្ជាក់ផងដែលថា ភ្លាមៗបន្ទាប់ពីមានប្រតិកម្មព្រមានប្ដឹងពីមន្ត្រីជាន់ខ្ពស់កម្ពុជា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បណ្ដាញសារព័ត៌មាន The Vice ដែលមានមូលដ្ឋាននៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក បានលុបចោលទាំងស្រុងនូវអត្ថបទនិងរូបថតកែច្នៃអំពីជនរងគ្រោះនៅគុកទួលស្លែង (ស-២១) ចេញពីគេហទំព័ររបស់ខ្លួនហើយ។

ការលុបចេញនោះ គឺបន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានព្រមានចាត់វិធានការតាមច្បាប់ជាតិ និងអន្តរជាតិ ទៅលើបុគ្គលឈ្មោះ Matt Loughrey និងបណ្ដាញសារព័ត៌មាន The Vice ប្រសិនបើមិនព្រមលុបរូប ជនរងគ្រោះនៅអតីតមន្ទីរស-២១ ឬហៅថា គុកទួលស្លែង ដែលពួកគេបានយករូបថតទៅកែច្នៃជាពណ៌ធម្មជាតិ និងបានច្នៃឲ្យខុសពីស្ថានភាពជាក់ស្ដែង អំឡុងពេលដែលជនរងគ្រោះ ទទួលរងនូវការគម្រាមកំហែង ពីសំណាក់ពួកខ្មែរក្រហម។




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក