ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

ពលរដ្ឋចោទក្រុមឈ្មួញជីកកាយដីភ្នំក្បាលកូនដំរីនៅខេត្តបាត់ដំបងលក់ខណៈអាជ្ញាធរថាដើម្បីយកទៅជួសជុលផ្លូវជុំវិញជើងភ្នំ

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋបានរាយការណ៍ឱ្យដឹងថាភ្នំមួយកន្លែងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កំពុងទទួលរងការបាត់បង់ដោយការជីកលុងរហូតក្លាយទៅជាស្រះ ខណៈពលរដ្ឋសង្ស័យថាអាជ្ញាធរស្រុកកំរៀងត្រូវរ៉ូវជាមួយក្រុមឈ្មួញនាំគ្នាយកគ្រឿងចក្រអេស្កាវ៉ាទ័រទៅជីកកាយដីភ្នំលក់អស់រយៈពេលជាង៣ឆ្នាំមកហើយ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរជ្រៃ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបងបានប្រាប់ភ្នាក់ងារអ្នកសារព័ត៌មានEAC Newsប្រចាំខេត្តបាត់ដំបងដឹងថា អស់រយៈពេលជាង៣ឆ្នាំមកហើយដែលឈ្មួញយកគ្រឿងចក្រ ជីកកកាយដីភ្នំក្បាលកូនដំរីលក់ក្នុងតម្លៃ ៦ម៉ឺនរៀលក្នុងមួយឡាន ដោយមួយថ្ងៃមានឡានបើកចេញពី៨ទៅ១០ឡាន និងបង្កផលប៉ះពាល់ដល់ផ្លូវក្នុងភូមិ បង្កើតជាកំទេចធូលីដីហុយធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋថែមទៀតផង។

អភិបាលស្រុកកំរៀង លោក សុខ គឹមខុន បានឱ្យភ្នាក់ងារសារព័ត៌មានដឹងថាការជីកកកាយជើងភ្នំខាងលើគឺជាគម្រោងរបស់អាជ្ញាធរឃុំកំរៀងដើម្បីយកទៅជួសជុលផ្លូវជុំវិញជើងភ្នំ ខណៈការដឹកលក់នោះគឺដោយសារប្រជាពលរដ្ឋសុំចែកដើម្បីចាក់ដីផ្ទះរបស់ពួកគេប៉ុណ្ណោះតែលោកនឹងចាត់ឱ្យក្រុមការងារស្រុកចុះពិនិត្យបន្ថែមលើករណីនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក