បាត់ដំបង៖ នគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីនិងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំងពីរឈ្មោះ ឈឿន ហ៊ត អាយុ៣៨ឆ្នាំ និងឈ្មោះ គា លាងគ្រី អាយុ៣២ឆ្នាំ អ្នកទាំងពីររស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។
វត្ថុតាងដែលចាប់បានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន៨,១៦ក្រាម និងជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១ គ្រឿង។
ក្រោយឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕