ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ពលករលួចឆ្លងដែនខុសច្បាប់ជាង៣០នាក់ ត្រូវបានកម្លាំងព្រំដែនខេត្តបន្ទាយមានជ័យឃាត់ខ្លួន

បន្ទាយមានជ័យ៖ ទាហានការពារព្រំដែនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៣៤នាក់ ដែលព្យាយាមឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃកាលពីម្សិលមិញ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានប្រាប់ EAC News ឱ្យដឹងថា ពលរដ្ឋទាំង៣៤នាក់នោះមានស្រីចំនួន១៥នាក់ ឃាត់ខ្លួនបាននៅភូមិសាស្រ្តអូរព្រំដែន ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

បើតាមលោក ជឹម ប៊ុនអាន ក្រោយពីឃាត់ខ្លួនរួចកម្លាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងនោះ កុំបន្តចាញ់បោកមេខ្យល់ ដែលធ្វើឱ្យខាតបង់ថវិកា ពេលវេលា ពិសេសប្រឈមនឹងការឆ្លងរាលដាលពីជំងឺកូវីដ-១៩ថែមទៀត។ ក្រោយបានណែនាំរួចកម្លាំងរបស់លោកបានប្រគល់ពួកគាត់អោយទៅកម្លាំងមូលកងរាជអាវុធហត្ថ ស្រុកម៉ាឡៃ ដើម្បីសាកសួរនឹងបញ្ជូនទៅធ្វើចត្តាឡីស័មុននឹងអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក