ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការកោះតៃវ៉ាន់មួយឧបត្ថម្ភអង្កជិត៥០តោនដល់វត្តទូទាំងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ អង្គការគ្រួសារកុមារអភិវឌ្ឍន៍ ហ្វា (FRA) នៅកោះតៃវ៉ាន់បានយកអង្ករចំនួន៤៤តោន និងត្រីខ១៨២កេះធំ ផ្ដល់ជូនវត្តចំនួន១៨២វត្តទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយចង្ហាន់ជូនព្រះសង្ឃដែលខ្វះខាត។

ក្នុងពិធីប្រគល់អំណោយកាលពីថ្ងៃទី១៨ ខែតុលាម្សិលមិញ នាយិកាអង្គការ ហ្វា (FRA) លោកស្រី យាំង អ៊ុយលីន បានលើកឡើងតាមរយៈប្រព័ន្ធទំនាក់ទំនង (Zoom) ពីកោះតៃវ៉ាន់ ថាការផ្ដល់ជំនួយនេះគឺដើម្បីជួយរំលែកការលំបាកជាមួយរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យដែលកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបញ្ហាគ្រោះទឹកជំនន់ក្នុងខេត្ត។

អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី មានប្រសាសន៍អរគុណចំពោះលោកស្រី យ៊ាំង អ៊ួយលីន និងអង្គការ ហ្វា (FRA) ដែលតែងតែចូលរួមទំនុកបម្រុងដល់ព្រះសង្ឃនៅក្នុងខេត្តបន្ទាយមានជ័យតាមរយៈការផ្ដល់ជាស្បៀងអាហារនេះ។

លោកស្រីបានលើកឡើងថា៖ «ភាពរីកចម្រើនរុងរឿងឥតឈប់ឈរនៃវិស័យព្រះពុទ្ធសាសនា និងការផ្សាភ្ជាប់មិនអាចខ្វះបានរវាងផ្នែកពុទ្ធចក្រនិងអាណាចក្រ គឺដោយសារតែមានការចូលរួមពីពុទ្ធបរិស័ទក៏ដូចជាអង្គការក្រៅរាជរដ្ឋាភិបាលដែលកន្លងមកតែងតែជួយជ្រោមជ្រែងវិស័យព្រះពុទ្ធសាសនា»។

ការផ្ដល់អំណោយរបស់អង្គការ ហ្វា លើកនេះគឺជាការផ្ដល់អំណោយជាស្បៀងអាហារលើកទី៥ហើយ ខណៈអង្គការនេះតែងតែងសហការ ជាមួយរដ្ឋបាលខេត្ត និងមន្ទីរធម្មការ ក្នុងសហប្រតិបត្តិការជួយកសាងហេដ្ឋាវចនាសម្ព័ន្ធ និងផ្តល់ជំនួយផ្សេងៗ ដូចជា ប៉ាឆាបូជាសព អណ្ដូងទឹក សាលារៀន ផ្តល់អាហារូបករណ៍ បោះពុម្ពសៀវភៅសិក្សា និងផ្តល់ស្បៀងអាហារជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក