ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាលារៀនមួយក្នុងខេត្តបាត់ដំបងនឹងត្រូវប្រគល់ជូនមន្ទីរអប់រំវិញក្រោយបញ្ចប់ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩

បាត់ដំបង៖ វិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងក្រុងបាត់ដំបង ត្រូវបានរដ្ឋបាលខេត្តសម្រេចប្រគល់ជូនមន្ទីរអប់រំវិញក្រោយពីបានបញ្ចប់ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩កាលពីម្សិលមិញ។

ប្រធានមណ្ឌលព្យាបាលនៅមណ្ឌលវិទ្យាល័យព្រះមុនីវង្ស លោកវេជ្ជបណ្ឌិត ចែត្រ សេរីវឌ្ឍ បានប្រកាសក្នុងឱកាសដែលមណ្ឌលអនុញ្ញាតឱ្យពលរដ្ឋដែលជាសះស្បើយពីជំងឺកូវីដ-១៩ ចុងក្រោយចំនួន១៦២នាក់បានត្រលប់ទៅផ្ទះវិញថា មណ្ឌលនឹងត្រូវប្រគល់ជូនមន្ទីរអប់រំខេត្តដើម្បីអាចបើកសាលាឱ្យសិស្សចូលរៀនវិញបន្ទាប់ពីបានសម្អាតចប់រួចរាល់។

ក្នុងឱកាសនោះ លោកក៏បានណែនាំទៅអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ហើយបានវិលត្រឡប់ទៅផ្ទះវិញទាំង១៦២នាក់ឱ្យបន្តធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃបន្ថែមទៀត និងតាមដានសុខភាពរបស់ខ្លួនជាប់ជានិច្ចផងដែរ។

ដោយសារខេត្តបាត់ដំបងជាខេត្តមួយជាប់ព្រំដែនថៃនិងជាខេត្តមួយដែលប្រឈមការរាលដាលជំងឺកូវីដ-១៩ ពីថៃផងនោះ រដ្ឋបាលខេត្តបាត់ដំបងបានបង្កើតទីតាំងធ្វើចត្តាឡីស័ក និងព្យាបាលកូវីដ-១៩ជាច្រើនក្នុងខេត្តជាពិសេសទីតាំងជាប់ព្រំដែន សម្រាប់ដាក់និងព្យាបាលអ្នកជំងឺកូវីដ-១៩ប្រភេទស្រាល ខណៈអ្នកដែលមានជំងឺកូវីដ-១៩ធ្ងន់ធ្ងរនឹងត្រូវបញ្ជូនទៅតាមមន្ទីរពេទ្យបង្អែកស្រុក ឬពេទ្យបង្អែកខេត្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក