ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីសង្គមកិច្ចកំណត់យកឆ្នាំ២០២២ប្រមូលជនវិកលចរិតធ្ងន់ធ្ងរមកដាក់ក្នុងមណ្ឌលថែទាំឱ្យអស់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានប្រាប់ទៅមន្ទីរសង្គមកិច្ចរាជធានី-ខេត្ត ឱ្យរៀបចំបំពេញបែបបទបញ្ជូនជនដែលមានបញ្ហាវិបល្លាសស្មារតី ឬវិកលចរិតមកកាន់មណ្ឌលថែទាំ និងស្ដានីតិសម្បទា ដើម្បីថែទាំក៏ដូចជារក្សាសណ្ដាប់ធ្នាប់សង្គម។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក វង សូត មានប្រសាសន៍ក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលការងាររបស់គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថានាឆ្នាំកន្លងមក និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ បានកំណត់យកឆ្នាំ២០២២ ជាឆ្នាំដែលត្រូវប្រមូលអ្នកដែលមានបញ្ហាវិកលចរិតកម្រិតធ្ងន់ទាំងអស់មកថែទាំងក្នុងមណ្ឌល ខណៈលោកថាក្រសួងបានបង្កើត និងដាក់ដំណើរការមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានរួចរាល់។

លោករដ្ឋមន្រ្កីបានបញ្ជាទៅប្រធានមន្ទីររាជធានី-ខេត្ត ទាំងអស់ឱ្យរៀបចំឯកសារនានាដើម្បីបំពេញបែបបទក្នុងការបញ្ជូនអ្នកមានបញ្ហាផ្លូវចិត្តទាំងនោះមកកាន់មណ្ឌលថែទាំ។ ទោះជាយ៉ាងណាលោកថាការបញ្ជូនត្រូវគោរពតាមការសម្រេចចិត្តរបស់ក្រុមគ្រួសារអ្នកមានជំងឺវិកលចរិតទាំងនោះដែរ។

លោករដ្ឋមន្ត្រី វង សូត បន្ថែមថា៖ «អាហ្នឹងវាជាសិទ្ធិដែរណា! សិទ្ធិយ៉ាងមិច? ជួនកាលយើងទៅយកបងប្អូនគេមកដោយមិនបានការព្រមព្រៀងពីសាច់ញាតិក្រុមគ្រួសារអីក៏មិនបានដែរ។ គេមាននីតិវិធីគេដើម្បីធានាថាយកបងប្អូនមកទុកដាក់ដោយមានការស្ម័គ្រចិត្ត មានការយល់ព្រមពីក្រុមគ្រួសារ។ មិនមែនខ្ញុំនិយាយអញ្ចឹងឱ្យតែអាណាឡេឡឺដើរចាប់យកមកដាក់ទាំងអស់ អន្តរធានហើយ! ជួនកាលក្រុមគ្រួសារគេមានលទ្ធភាព ពេទ្យហ្ម៎អីមិនខ្វះទេ! […] នៅឆ្នាំ២០២២យើងដាក់ផែនការមកថាធ្វើយ៉ាងមិចកុំឱ្យមានអ្នកដើរស្រាតតាមទីសាធារណៈទៀត» ។

មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទានជនវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល របស់ក្រសួងសង្គមកិច្ចបានបើកដំណើរការនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីព្យាបាល ថែទាំ ប្រឹក្សាយោបល់ និងស្តារនីតិសម្បទាដល់ជនមានវិបល្លាសស្មារតីឱ្យមានស្ថានភាពល្អប្រសើរឡើងវិញ។ យោងតាមរបាយការណ៍រហូតមកដល់ពេលនេះមជ្ឈមណ្ឌលបានទទួលជនវិបល្លាសស្មារតីបានចំនួន៦៤នាក់ និងបានបញ្ជូនត្រលប់ទៅផ្ទះវិញតាមការស្នើសុំពីគ្រួសារចំនួន៤នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក