ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អេក្វាឌ័រប្រកាសដាក់ប្រទេសក្នុងភាពអាសន្នក្រោយបទឧក្រិដ្ឋមានការកើនឡើងខ្លាំង

អេក្វាដ័រ៖ ប្រធានាធិបតីអេក្វាដ័រ លោក Guillermo Lasso បានប្រកាសពីការដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន ក្នុងការទប់ស្កាត់ ប្រឆាំងនឹងបទល្មើសហិង្សាគ្រឿងញៀនក្នុងប្រទេស ហើយលោកថែមទាំងបានបញ្ជាឱ្យបានការចល័តកម្លាំងប៉ូលិស និងទាហ៊ាននៅតាមដងផ្លូវសំខាន់ៗបន្ថែមទៀតផង។

នៅក្នុងសុន្ទរកថាមួយថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ EcuadorTV ប្រធានាធិបតី Guillermo Lasso បានថ្លែងថា៖ "ចាប់ពីពេលនេះតទៅ! កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចចម្រុះនឹងមានអាទិភាពពិសេស ត្បិតពេលនេះរដ្ឋាភិបាលនឹងប្រកាសដាក់ប្រទេសទាំងមូលស្ថិតនៅក្នុងភាពអាសន្ន"។ ប្រមុខដឹកនាំរដ្ឋាភិបាលបានបញ្ជាក់ថា នៅតាមដងផ្លូវនាពេលបច្ចុប្បន្ននេះ មានសត្រូវរួមតែមួយប៉ុណ្ណោះ គឺការចែកចាយ និងចរាចរណ៍គ្រឿងញៀន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អេក្វាដ័របានប្រែក្លាយពីប្រទេសដែលជាទីតាំងចរាចរណ៍គ្រឿងញៀន ទៅជាប្រទេសដែលញាំញីដោយការប្រើប្រាស់គ្រឿងញៀនពេញទីតែម្តង។

ការប្រកាសនេះបានធ្វើឡើងនៅមុនដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសអេក្វាឌ័រ និងកូឡុំប៊ី​ ក្នុងគោលបំណងគាំទ្រ​ និងពង្រីកទំនាក់ទំនងប្រជាធិបតេយ្យជាមួយប្រទេសក្នុងតំបន់អាមេរិកឡាទីនទាំងពីរនេះ។ ក្នុងដំណើរទស្សនកិច្ចនោះ លោក Antony Blinken នឹងជួបពិភាក្សាផ្ទាល់ជាមួយលោកប្រធានាធិបតី Lasso ជុំវិញបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខជាតិ, វិស័យការពារជាតិ ព្រមទាំងកិច្ចព្រមពៀងពាណិជ្ជកម្មមួយចំនួនទៀត។ 

អំពើហឹង្សាបាននិងកំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសអេក្វាឌ័រក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលគឺគិតត្រឹមខែមករា មកដល់ខែតុលានេះ មានករណីឃាតកម្មកើតឡើងប្រមាណជា ១,៩០០ករណីទៅហើយ បើធៀបនឹងឆ្នាំ២០២០ទាំងមូល មានករណីឃាតកម្មត្រឹម ១,៤០០ករណីប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍បញ្ជាក់ពីរដ្ឋាភិបាលអេក្វាដ័រ។ សម្រាប់ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននេះនឹងមានសុពលភាពរយៈពេល ៦០ថ្ងៃ អនុញ្ញាតឱ្យរដ្ឋាភិបាលកេណ្ឌកម្លាំងចំនួន ៣,៦០០នាក់ សម្រាប់ការគ្រប់គ្រងទៅលើពន្ធនាគារចំនួន ៦៥ ទូទាំងប្រទេស ខណៈកងកម្លាំងផ្សេងៗទៀតនឹងល្បាតតាមដងផ្លូវផងដែរ។

កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលអេក្វាដ័របានសំរេចដកតំណែង និងតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មីផងដែរ ក្រោយពីមានបញ្ហាប៉ះទង្គិច និងហិង្សាយ៉ាងអនាធិបតេយ្យក្នុងពន្ធនាគារ។ ក្នុងពន្ធនាគារមានការប៉ះទង្គិចគ្នារវាងអ្នកទោស និងអ្នកទោសជាបន្តបន្ទាប់​ រហូតមានការបង្ហូរឈាម ឈានដល់ការបាត់បង់ជីវិតផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២១នេះ មានអ្នកទោសចំនួន ២៣៨នាក់ហើយដែលបានស្លាប់ដោយសារការប៉ះទង្គិចនៅក្នុងពន្ធនាគារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក