ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍អ្នកវិនិយោគអាមេរិកមកកាន់កម្ពុជាបន្ថែម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជា និងស្នើដល់អ្នកវិនិយោគរបស់សហរដ្ឋអាមេរិកមកដាក់ទុនវិនិយោគនៅកម្ពុជាថែមទៀតផងដែរ។

ជំនួយការសម្ដេចតេជោ លោក អ៊ាង សុផល្លែត បានឱ្យដឹងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ជួបប្រជុំជាមួយប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានលោក Ted Osius នៅព្រឹកថ្ងៃទី១៩ ខែតុលានេះថា សម្ដេចបានប្រាប់ទៅប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ថាប្រទេសកម្ពុជាមានផែនការក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ផែនការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងជំរុញការកែទម្រង់ផ្នែកធុរកិច្ចដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចជាបង្កើនសកម្មភាពធុរកិច្ច និងលើកទឹកចិត្តដល់វិស័យឯកជនចូលរួមដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។

សម្ដេចក៏បានជម្រាបដល់លោក Ted Osius ពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជានិងបានអំពាវនាវដល់អ្នកវិនិយោគសហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជាផងដែរ។

ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានលោក Ted Osius បានទទួលស្គាល់ពីការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានិងបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកវិនិយោគអាមេរិកដែលចង់ធ្វើការវិនិយោគនៅកម្ពុជាលើវិស័យថាមពល ឧស្សាហកម្ម សុខាភិបាល បច្ចេកវិទ្យា និងការនាំចេញចូលទំនិញ។ លោកក៏ប្រកាសជួយដល់កម្ពុជាលើវិស័យសេដ្ឋកិច្ចក្នុងអំឡុងពេលមានជំងឺកូវីដ១៩ ក៏ដូចជាជួយកសាងនូវសមត្ថភាពសន្តិសុខថាមពលផងដែរ។

កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានដឹកនាំក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកមួយចំនួន ដែលមានដូចជាក្រុមហ៊ុនAmazon ក្រុមហ៊ុនFacebook ក្រុមហ៊ុនប្រេងChevron ក្រុមហ៊ុនConocoPhillips ក្រុមហ៊ុនGE ក្រុមហ៊ុនរថយន្តFord និងក្រុមហ៊ុនហិរញ្ញវត្ថុVisa មកសិក្សាពីស្ថានភាពទូរគមនាគមន៍និងព័ត៌មាន ព្រមទាំងឱកាសវិនិយោគ និងការពង្រីកពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិកបន្ថែមនៅកម្ពុជា ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្ដារសេដ្ឋកិច្ចបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩៕

រូបថត: កុកគី


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក