BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៧៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣៤ករណី ខណៈអ្នកជំងឺ ២៧១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៧,០៣៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៦៨១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១១,៤២០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៣៩៩ករណី៕