ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡដ្ឋានជាតិអង់គ្លេស រងបំរាមពី UEFA ដោយសារអ្នកគាំទ្រ

អង់គ្លេស៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៨ ខែតុលាម្សិលមិញនេះថា សមាគមបាល់ទាត់អង់គ្លេស (FA) នឹងត្រូវប្រកួតនៅកីឡដ្ឋានជាតិ Wembley របស់ខ្លួនដោយគ្មានអ្នកគាំទ្រចំនួន ២ប្រកួតដែលស្ថិតក្នុងក្របខណ្ឌ UEFA បន្ទាប់ពីសេចក្តីសំរេចនេះធ្វើឡើង ក្រោយពីបញ្ហាចលាចល និងការរំខានបានកើតមានឡើងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ EURO 2020 ទល់នឹងអ៊ីតាលី នាខែកក្កដាកន្លងទៅ។ 

UEFA បាន​ប​ន្ថែមថា ក្រៅពីការពិន័យនេះ សមាគមបាល់ទាត់អង់គ្លេសក៏នឹងរងពិន័យជាទឹកប្រាក់ចំនួន ១០ម៉ឺនអឺរ៉ូផងដែរ។ យ៉ាងណាក្តី ការពិន័យមិនឱ្យមានអ្នកទស្សនាការប្រកួតទី២ នឹងត្រូវព្យួរសំរាប់រយៈពេល ២ឆ្នាំ។

គួរបញ្ជាក់ថា ហេតុការណ៍ចលាចលបានកើតមានឡើងនៅថ្ងៃទី១១ ខែកក្កដា ក្នុងការប្រកួតដែលអ៊ីតាលីឈ្នះជើងឯកទ្វីបអឺរ៉ុបដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ខណៈការប៉ះទង្គិចដ៏ខ្លាំងក្លាមួយបានកើតមានឡើងរវាងអ្នកគាំទ្រ ជាមួយមន្រ្តីសន្តិសុខ និងកម្លាំងប៉ូលិសទាំងនៅក្នុង និងជុំវិញកីឡដ្ឋាន ខណៈអ្នកគាំទ្រគ្មានសំបុត្រមួយចំនួនបានបំពានលើកងកម្លាំង និងសំរុកចូលក្នុងកីឡដ្ឋានផងដែរ។

ដោយឡែក FA បានបញ្ជាក់ពីការចាត់ចែងត្រួតពិនិត្យមើលពីផលរំខានដែលកើតមានអំឡុងហេតុការណ៍នោះ។ FA បានបញ្ជាក់ថា បើទោះជាសមាគមបាល់ទាត់អង់គ្លេសហាក់ខកចិត្តជាមួយការសំរេចចិត្តរបស់ UEFA ប៉ុន្តែយើងនៅតែគោរពចំពោះសេចក្តីសំរេចនេះដដែល។

គួររំឮកថា ក្រោយហេតុការណ៍នោះកើតឡើង UEFA បានសំរេចបើកការស៊ើបអង្កេតបន្ទាន់មួយភ្លាមៗ ហើយក្រោយមកក៏សំរេចពិន័យដោយសារមូលហេតុ ៤យ៉ាងគឺ ការខ្វះខាតសណ្តាប់ធ្នាប់ទាំងក្នុង​ និងជុំវិញកីឡដ្ឋាន, ការសំរុកចូលក្នុងទីលានពីសំណាក់អ្នកគាំទ្រ, ការចោលវត្ថុរឹងចូលទៅកាន់ទីលានពីសំណាក់អ្នកគាំទ្រ រួមទាំងការរំខានអំឡុងការគោរពភ្លេងជាតិ។ ក្រៅពីការពិន័យក្នុងការប្រកួតវគ្គផ្តាប់ព្រ័ត្រនេះ UEFA ក៏ធ្លាប់ពិន័យលើ FA ចំនួន ៣ម៉ឺនអឺរ៉ូផងដែរ ចំពោះហេតុការណ៍ដែលមានអ្នកគាំទ្របានបញ្ចាំងភ្លើងឡាស៊ែរចូលមុខអ្នកចាំទី Kasper Schmeichel អំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley នេះដូចគ្នា។

បើតាមរបាយការណ៍ពីប៉ូលិសបានបញ្ជាក់ថា កងកម្លាំងសរុបចំនួន ១៩នាក់បានរងរបួស ក្រោយបញ្ចប់យុទ្ធនាការ EURO ២០២០។ មានការឃាត់ខ្លួនចំនួន ៩០ករណីពាក់ព័ន្ធនឹងការប្រកួតបាល់ទាត់ ក្នុងនោះមាន ៣៩ករណីក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក