ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទទក ព្រមានចាត់វិធានការលើអ្នកប្រើប្រាស់ឈ្មោះនិងរូបថតមន្ត្រីទារលុយអាជ្ញាធរខេត្ត

ភ្នំពេញ៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ ទទក ស្នើឱ្យបុគ្គលដែលប្រើឈ្មោះ និងរូបថតមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់អង្គភាពដែលផ្ញើសារទារលុយអាជ្ញាធរខេត្ត ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ដោយព្រមានចាត់វិធានការផ្លូវច្បាប់បើសិនជាពួកគេនៅតែបន្តធ្វើទៀត។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ៊បានលើកឡើងថា ថ្មីៗនេះមានជនខិលខូចបានលួចប្រើប្រាស់ឈ្មោះ និងរូបថតមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ ដោយបានបន្លំផ្ញើសារតាមប្រព័ន្ធតេឡេក្រាមទៅកាន់ថ្នាក់ដឹកនាំមន្ត្រីអាជ្ញាធរនិងស្ថាប័នជំនាញមួយចំនួនដើម្បីសុំថវិកាមួយចំនួនក្រោមរូបភាពខ្វះខាតនៅពេលចុះបំពេញបេសកកម្មនៅតាមបណ្ដាខេត្ត ហើយខ្វះខាតថវិកាសម្រាប់ចំណាយផ្ទាល់ខ្លួន។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិបានស្នើឱ្យជនខិលខូចទាំងនោះបញ្ឈប់ការក្លែងបន្លំទាំងនេះខណៈព្រមានចាត់វិធានការផ្លូវច្បាប់ប្រសិនបើនៅតែបន្តធ្វើរឿងនេះទៀត។

ទទក បានលើកឡើងថា៖ «ជនខិលខូចខាងលើនេះ ជានិច្ចកាលតែងបានប្រើប្រាស់ឈ្មោះ និងរូបថតរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាដដែលៗ លេខទូរសព្ទដដែលៗ បានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរខេត្តនីមួយៗ ហើយសុំថវិកាជាបន្តបន្ទាប់ តែលេខទូរសព្ទជនខិលខូចខាងលើផ្ដល់ទៅឱ្យមន្ត្រីសម្រាប់ទាក់ទង ឬផ្ញើថវិកាឱ្យនៅពេលទូរស័ព្ទចូលមិនមានអ្នកលើកទទួលទេ»។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិបានស្នើដល់អាជ្ញាធរតាមបណ្ដាខេត្តនានាប្រសិនជាមានករណីបុគ្គលទៅក្លែងបន្លំថាខ្លួនជាមន្ត្រីនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិឱ្យទៅសុំថវិកាសូមទាក់ទងមកកាន់អង្គភាពអគ្គនាយកដ្ឋានតាមរយៈលេខ ០៧៨ ៧៨៩ ៨៦៨ ឬ ០១២ ៣៧៣ ១៣៦ ឬ ០១២ ៥៥៦ ៣៤៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក