វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សម្តេចតេជោស្នើឱ្យពលរដ្ឋទុកចិត្តពេទ្យខេត្តក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ស្នើដល់ពលរដ្ឋកុំបញ្ជូនអ្នកជំងឺកូវីដ-១៩ ដែលមិនមានការចាំបាច់មកភ្នំពេញ ដោយថាការបញ្ជូនមកដោយមិនមានការចាំបាច់គឺជាហានិភ័យដល់អ្នកកើតជំងឺកូវីដ-១៩។

ក្នុងសារសំឡេងថ្លែងការណ៍ពិសេសនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងពេលដែលកម្ពុជាកំពុងតែប្រឈមទៅនឹងជំងឺរាតត្បាតសកលកូវីដ-១៩ រដ្ឋាភិបាលបានពង្រឹងនូវសមត្ថភាពទៅដល់មន្ទីរពេទ្យខេត្តដើម្បីព្យាបាលជំងឺកូវីដ-១៩ ឱ្យបានជោគជ័យ។

សម្ដេចបានបន្ថែមថា ដោយសារតែកាលពីកន្លងមកពលរដ្ឋតែងតែបញ្ជូនអ្នកជំងឺកូវីដ-១៩ មកសម្រាកព្យាបាលនៅរាជធានីភ្នំពេញធ្វើឱ្យមានការកកកុញនៅតាមទីតាំងព្យាបាលក្នុងរាជធានីភ្នំពេញ។

សម្ដេចស្នើឱ្យពលរដ្ឋទុកចិត្តដល់មន្ទីរពេទ្យខេត្តនិងបញ្ចៀសការបញ្ជូនអ្នកជំងឺកូវីដ-១៩ ដែលមិនចាំបាច់មករាជធានីភ្នំពេញ ដោយថាការបញ្ជូនអ្នកជំងឺដែលមិនចាំបាច់មករាជធានីភ្នំពេញគឺជាការបង្កហានិភ័យទៅដល់អ្នកជម្ងឺ។

សម្ដេចតេជោលើកឡើងថា យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្ររបស់គ្រូពេទ្យឱ្យដឹងថាប្រសិនបើអ្នកជម្ងឺនេះធ្វើដំណើរឆ្ងាយហើយដោយមានរថយន្តមានម៉ាស៊ីនត្រជាក់ទៀតផង។ វាធ្វើអោយអ្នកជំងឺនោះមានបញ្ហាកាន់តែធ្ងន់។ [...] គឺការធ្វើឱ្យអ្នកជំងឺនោះមានភាពធ្ងន់ធ្ងរហើយមកដល់មន្ទីរពេទ្យពិបាកស្រោចស្រង់តែម្ដង។

បន្ថែមលើសពីនេះទៅទៀត សម្ដេចតេជោ ឱ្យមានការពិភាក្សារវាងអ្នកជំងឺជាមួយនឹងគ្រូពេទ្យក្នុងការជ្រើសរើសទីតាំងព្យាបាល ដោយថាបច្ចុប្បន្នរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ។

សម្ដេចតេជោ ក៏ជម្រុញដល់សហគមន៍មូលដ្ឋានឱ្យបង្កើននូវសាមគ្គីភាព ចេះលើកទឹកចិត្ត និងបញ្ឈប់ការរើសអើងអ្នកកើតជំងឺកូវីដ-១៩ ផងដែរ។

សម្ដេចតេជោលើកឡើងថា ប្រសិនបើមានការលើកទឹកចិត្តពីអ្នកភូមិផងរបងជាមួយច្បាស់ណាស់អ្នកជំងឺមានទឹកចិត្តហើយឆាប់បានជាសះស្បើយ ។

បើតាមសម្ដេចតេជោ កម្ពុជានឹងអាចបើកប្រទេសឡើងវិញបាននៅពេលដែលពលរដ្ឋរៀនរស់ជាមួយនឹងជម្ងឺកូវីដតាមគន្លងថ្មី និងអនុវត្តវិធានការការពារសុខាភិបាលបានត្រឹមត្រូវ។ ជាងនេះទៅទៀតគឺការរួមសាមគ្គីរបស់ពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺដ៏កាចសាហាវនេះ។

គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានរកឃើញករណីឆ្លងជម្ងឺកូវីដ-១៩ សរុបចំនួន ១១៦,៨៦០នាក់ ក្នុងនោះស្លាប់ចំនួន ២,៦៧០នាក់ និងព្យាបាលជាសះស្បើយចំនួន ១១១,១៤៩នាក់។

ចំពោះករណីរកឃើញប្រចាំវិញមានចំនួនចន្លោះពីជាង ២០០ ទៅ៣០០នាក់៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក