លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋមន្ត្រីការបរទេសអាមេរិកស្បែកខ្មៅទី១ ទទួលមរណភាពដោយសារជំងឺកូវីដ-១៩

អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកស្បែកខ្មៅដំបូងគេនិងជាមន្រ្តីយោធាកំពូលម្នាក់លោក ខូលីន ផៅវែល (Colin Powell) បានទទួលមរណភាពនៅអាយុ ៨៤ ឆ្នាំដោយសារជំងឺកូវីដ-១៩។ គ្រួសាររបស់គាត់និយាយថាគាត់បានចាក់វ៉ាក់សាំងការពារយ៉ាងពេញលេញ។

គ្រួសាររបស់គាត់បានសរសេរលើហ្វេសប៊ុក៖ «យើងបានបាត់បង់ស្វាមី ឪពុក ជីតា និងជនជាតិអាមេរិកាំងដ៏អស្ចារ្យម្នាក់» ។

លោក ផូវែល គឺជាឥស្សរជនអាមេរិកស្បែកខ្មៅឈានមុខគេម្នាក់របស់អាមេរិកអស់ជាច្រើនទសវត្សរ៍មកហើយ។ គាត់ត្រូវបានតែងតាំងក្នុងតំណែងជាន់ខ្ពស់ដោយប្រធានាធិបតីបីរូបមកពីគណបក្សសាធារណរដ្ឋហើយបានឡើងដល់ចំណុចកំពូលនៃយោធាអាមេរិក។

លោក ផូវែល ដែលធ្លាប់រងរបួសនៅក្នុងសង្គ្រាមវៀតណាមបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី រ៉ូណាល់ រីហ្គែន ក្នុងនាមជាឧត្តមសេនីយ៍កងទ័ពផ្កាយ៤ ហើយជានាយអគ្គសេនាធិការយោធាចម្រុះក្រោមប្រធានាធិបតី George Bush អំឡុងសង្គ្រាម Gulf War ក្នុងឆ្នាំ១៩៩១ ដែលបានបណ្តេញកងទ័ពអ៉ីរ៉ាក់ចេញពីប្រទេសគុយវ៉ែត។

លោក ផូវែល គឺជាមនុស្សនៃគណបក្សសាធារណរដ្ឋហើយថែមទាំងត្រូវបានគេពិចារណាឲ្យក្លាយជាប្រធានាធិបតីអាមេរិកស្បែកខ្មៅដំបូងគេនៅឆ្នាំ១៩៩៦ ប៉ុន្តែដោយការបារម្ភរបស់ប្រពន្ធគាត់អំពីសុវត្ថិភាពរបស់គាត់ បានធ្វើឲ្យគាត់បដិសេធក្នុងការឈរឈ្មោះជាប្រធានាធិបតីវិញ។

នៅឆ្នាំ២០០៨ គាត់បានបែកបាក់ជាមួយគណបក្សសាធារណរដ្ឋ និងងាកមកគាំទ្រគណបក្សប្រជាធិបតេយ្យវិញ ធ្វើឲ្យលោក បារ៉ាក់ អូបាម៉ា ក្លាយជាប្រធានាធិបតីអាមេរិកស្បែកខ្មៅដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក។

លោក ផូវែល គឺជាអ្នកការពាររដ្ឋបាលលោកប្រធានាធាបតី George W. Bush នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៣ ដោយបានធ្វើបទបង្ហាញចោទប្រកាន់ប្រធានាធិបតីអ៉ីរ៉ាក់ លោក សាដាម ហ៊ូសេន ថាបានផលិតអាវុធគីមីនិងអាវុធជីវសាស្ត្របង្កគ្រោះថ្នាក់ដល់សន្តិសុខពិភពលោក។

ទោះជាយ៉ាងណាក្រោយមក លោកបានសារភាពថាការធ្វើបទបង្ហាញរបស់លោកគឺមិនមានភាពត្រឹមត្រូវ ដែលត្រូវបានផ្ដល់ឱ្យដោយរដ្ឋបាលរបស់លោកប៊ូស ហើយវាជាស្នាមប្រឡាក់ដែលនឹងជាប់នឹងខ្លួនលោករហូត៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក