ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែឧសភា ២០២១ រកឃើញករណីវិជ្ជមានថ្មី ៤២នាក់ទៀត គឺជាអាជីវករ និង ក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកពាក់ព័ន្ធ ដូចមានរាយនាមខាងក្រោម៖
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តព្រះសីហនុ បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋក្នុងស្រុកទាំងពីរនេះមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៧៩៤ ៨៩៦ ឬ ០១៦ ៥២៦ ៥២០។