ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហ៊ោរកញ្ជ្រៀវពេក! បាក់កន្លែងអ្នកគាំទ្រពេលកំពុងទស្សនា

ហូឡង់៖ តំបន់អ្នកគាំទ្រមួយកន្លែងក្នុងកីឡដ្ឋាន NEC Nijmegen's Goffertstadion បានបាក់ស្រុតចុះភ្លាមៗកំឡុងការប្រកួតនៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងជំនួបរវាងក្រុមម្ចាស់ផ្ទះ NVAV NEC ទទួលស្វាគមន៍ក្រុមភ្ញៀវ Vitesse នាការប្រកួតសប្តាហ៍ទី០៩ ក្របខណ្ឌកំពូលហូឡង់ Eredivisie។

ហេតុការណ៍នេះបានកើតឡើង ខណៈដែលអ្នកគាំទ្របានលោតចុះឡើងអបអរសាទររួមគ្នានៅចំពោះមុខកីឡាករក្រោយការប្រកួតបានបញ្ចប់ ដែលក្រុមភ្ញៀវ Vitesse ទទួលបាន ៣ពិន្ទុក្នុងជ័យជម្នះ ១-០ ប៉ុន្តែសំណាងល្អដែលមិនមាននរណាម្នាក់រងរបួសឡើយក្នុងហេតុការណ៍នេះ។

ជុំវិញហេតុការណ៍នេះ លោក Hubert Bruls អភិបាលក្រុង Nijmegen បានស្នើឱ្យមានការស្វែងរកមូលហេតុច្បាស់លាស់ ដែលលោកបានបញ្ជាក់ថាលោកហាក់មានភាពតក់ស្លុតមែនទែនចំពោះហេតុការណ៍បាក់ស្រុតកន្លែងអង្គុយក្នុងកីឡដ្ឋាននេះ។ លោក Bruls បានប្រាប់កាសែតហូឡង់ De Telegraaf ថា៖ "ជាសំណាងល្អ! យើងបានទទួលដំណឹងថាគ្មាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយ។ ប៉ុន្តែខ្ញុំចង់ឱ្យមានការស៊ើបអង្កេតរកមូលហេតុនៃការបាក់ស្រុតនេះឱ្យបានឆាប់រហ័សបំផុត"។

សហព័ន្ធបាល់ទាត់ហូឡង់ KNVB បាននិយាយក្រោយហេតុការណ៍នេះថា កីឡដ្ឋានដែលមើលពីក្រៅទៅគួរតែមានសុវត្ថិភាព ប៉ុន្តែបែរជាបាក់រលំស្រស់ៗបែបនេះ យើងត្រូវតែរកឱ្យឃើញមូលហេតុនៃការបាក់រលំនេះបណ្តាលមកពីបញ្ហាអ្វី។ អ្នកនាំពាក្យទីភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះការស៊ើបអង្កេតលើឧបទ្ទវហេតុបែបនេះបញ្ជាក់ថា អង្គភាពដែលទទួលបន្ទុកស៊ើបអង្កេតមិនទាន់ត្រូវបានសម្រេចចិត្តបើកការស៊ើបអង្កេតឬយ៉ាងណានៅឡើយទេ។

ងាកមកចាប់អារម្មណ៍លទ្ធផលនៃការប្រកួតនេះវិញ ក្រុម Vitesse រកបានមួយគ្រាប់បញ្ចូលទីដោយខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក Nikolai Frederiksen ដែលជួយឱ្យ Vitesse ឡើងមកឈរនៅចំណាត់ថ្នាក់លេខ ៦ ក្នុងតារាងលីគកំពូលហូឡង់។ ក្លិបដែលអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ធ្លាប់ទៅប្រកបអាជីពកាលពីឆ្នាំ២០១៩នេះ នឹងត្រូវបន្តបេសកកម្មរបស់ខ្លួន ដោយនឹងបើកទ្វារកីឡដ្ឋាន GelreDome របស់ខ្លួន ទទួលស្វាគមន៍ក្រុមអង់គ្លេស Tottenham Hotspurs ក្នុងពាន Europa Conference League នាថ្ងៃព្រហស្បតិ៍នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក