BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៩៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២២ករណី ខណៈអ្នកជំងឺ ២៧៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៦,៨៦០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៦៧០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១១,១៤៩នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៣៦៥ករណី៕