ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ម៉ាឡេស៊ី ត្រៀមបើកឱ្យមានអ្នកចូលមើលបាល់ទាត់បានដល់ ២ម៉ឺននាក់

ម៉ាឡេស៊ី៖ បាល់ទាត់លីគម៉ាឡេស៊ី (Malaysia Football League) បានប្រកាសថា រាល់ការប្រកួតបាល់ទាត់គ្រប់ក្របខណ្ឌទាំងអស់នៅម៉ាឡេស៊ីនឹងអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនាការប្រកួតផ្ទាល់រហូតដល់ ២ម៉ឺននាក់ក្នុងមួយប្រកួត ដោយទាមទារឱ្យអនុវត្តនូវនីតិវិធីស្តង់ដារប្រតិបត្តិយ៉ាងតឹងរ៉ឹងដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។

លោក Ab Ghani Hassan ប្រធានលីគបាល់ទាត់ម៉ាឡេស៊ីបានបញ្ជាក់ថា តាមក្បួននីតិវិធីប្រតិបត្តិស្តង់ដារ (SOP) អនុម័តដោយឧត្តមប្រឹក្សាសន្តិសុខជាតិ និងក្រសួងសុខាភិបាលម៉ាឡេស៊ី ព្រមទាំងក្រសួងយុវជន និងកីឡា ចំនួនដែលអនុញ្ញាតឱ្យចូលទស្សនាក្នុងកីឡដ្ឋាន នឹងត្រូវកំណត់ដោយផ្អែកលើស្ថានការជាក់ស្តែង និងស្ថានភាពនៃទីតាំងរបស់កីឡដ្ឋាននីមួយៗ។

សម្រាប់ទីតាំងកីឡដ្ឋានដែលស្ថិតក្នុងតំបន់លើកលែងវិធានការសុខាភិបាលកំរិត ២ នឹងត្រូវអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនាការប្រកួតបាន ២០ភាគរយនៃចំនួនផ្ទុកកីឡដ្ឋាន ឬមិនលើសពី ៥,០០០នាក់, តំបន់ដែលមានការលើកលែងវិធានការជំហានទី៣ នឹងត្រូវអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនាការប្រកួតបាន ៣០ភាគរយនៃចំនួនផ្ទុកកីឡដ្ឋាន ឬមិនលើសពី ១០,០០០នាក់ និងតំបន់ដែលលើកលែងកំរិត ៤ នឹងត្រូវអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនាការប្រកួតបាន ៥០ភាគរយនៃចំនួនផ្ទុកកីឡដ្ឋាន ឬមិនលើសពី ២០,០០០នាក់។

ប្រធានលីគម៉ាឡេស៊ីបបានបញ្ជាក់ថា៖ "វាជាសញ្ញាណដ៏ល្អមួយនៃការចាប់ផ្តើមជំរុញឱ្យឧស្សាហកម្មបាល់ទាត់ចាប់ផ្តើមមានជីវិតឡើងវិញ។ ជាពិសេស វាក៏ជាការអបអរសាទរមួយនៃខួប ១០០ឆ្នាំរបស់ពាន Malaysia TM Cup ក្រោយពីពានដ៏ចំណាស់នេះត្រូវបានលុបចោលកាលពីឆ្នាំមុនដោយសារវិបត្តិកូវីដ-១៩"។ ជុំវិញការអនុញ្ញាតឱ្យទស្សនិកជនចូលទស្សនាឡើងវិញនេះ MFL បានអនុញ្ញាតផ្តល់សិទ្ធិសម្រេចទៅក្លិបនីមួយៗដើម្បីសម្រេចចំនួនទស្សនិកជនសម្រាប់ប្រកួតនីមួយៗ ដោយផ្អែកទៅលើហេដ្ឋារចនាសម្ព័ន្ធការគ្រប់គ្រង បុគ្គលិក និងប្រព័ន្ធសុវត្ថិភាពសំរាប់ការប្រកួតនីមួយៗ ដោយនឹងចាប់ផ្តើមពីការប្រកួតពាន Malaysia Cup នៅថ្ងៃទី២៩ ខែតុលានេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក